សុខភាព
មន្រ្តីជំនាញ៖ ការលេបប្រមាត់ត្រី និងប្រើអាហារបំប៉នគ្មានប្រភពច្បាស់លាស់ងាយប្រឈមជំងឺតម្រងនោមធ្ងន់ធ្ងរ
លោក សាស្ត្រាចារ្យ លឹម វឌ្ឍនា ប្រធានសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការលេបប្រមាត់ត្រី និងប្រើអាហារបំប៉នដែលមិនមានប្រភពច្បាស់លាស់ អាចធ្វើឱ្យប៉ះពាល់ដល់តម្រង់នោមធ្ងន់ធ្ងររហូតដល់លាងឈាមក្លាយជាបន្ទុកសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។

ថ្លែងបើកសន្និបាតសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា ប្រចាំឆ្នាំលើកទី៦នៅព្រឹកថ្ងៃទី១៦ធ្នូនៅសណ្ឋាគារសុខា លោក សាស្ត្រាចារ្យ លឹម វឌ្ឍនា បានមានប្រសាសន៍ថា «ចំនួនអ្នកជំងឺតម្រងនោមនៅប្រទេសយើងមានការកើនឡើងជាលំដាប់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាក្ដីកង្វល់ដ៏ធំមួយ សម្រាប់ការអភិវឌ្ឍសង្គមជាតិ ព្រោះអ្នកដែលកើតជំងឺតម្រងនោម ដោយគ្មានការថែទាំព្យាបាលបានត្រឹមត្រូវ នឹងវិវត្តឈានទៅរកជំងឺតម្រងនោមដំណាក់កាលចុងក្រោយ ដែលទាមទារឱ្យ មានការព្យាបាលច្រើន ដូចជាការលាងឈាម រហូតដល់ការផ្សំតម្រងនោម។ ពួកគេនឹងប្រឈមមុខបញ្ហាជាច្រើនក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ជាពិសេសគឺបញ្ហាហិរញ្ញវត្ថុ ហើយអ្នកជំងឺទាំងនេះ នឹងក្លាយជាបន្ទុកសម្រាប់គ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល»។
លោកប្រធានសមាគម បានទទូចដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ ឱសថបុរាណ និងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដែលវាគឺជាកត្តាចម្បងមួយ ដែលនាំឱ្យកើតជំងឺតម្រងនោមធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ លោកប្រធានសមាគមបានណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការលេបប្រមាត់ត្រី និងបរិភោគអាហាបុះប៉នមួយចំនួនធ្វើឱ្យប៉ះពាល់ដល់តម្រង់នោម។
លោក លឹម សុជន់ អគ្គលេខាធិការសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជា និងជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា មានកត្តាជាច្រើននាំឱ្យកើតជំងឺតម្រង់នោមក្នុងនោះ មូលហេតុធំៗ រួមមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺតម្រង់នោមដែលបណ្តាលមកពីជំងឺគ្រួសតម្រង់នោម និងតំណពូជព្រមទាំងការពិសារអាហារបំប៉នមួយចំនួនដែល មិនបានត្រឹមត្រូវ និងមិនមានប្រភពច្បាស់លាស់។
លោកបានណែនាំឱ្យអ្នកជំងឺទឹកនោមផ្អែម និងជំងឺលើសម្ពាធឈាមត្រូវព្យាបាលឱ្យបានត្រឹមត្រូវដោយរក្សាជាតិស្ករ និងឈាមឱ្យបានល្អដើម្បីការពារកុំឱ្យវិវត្តទៅរកការឆាប់ខូចតម្រងនោម៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


