Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រកឃើញផ្លូវក្រោមដីធំបំផុតរបស់ក្រុមហាម៉ាស លាតសន្ធឹងជិតព្រំដែន

បានផុស

នៅ

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានរកឃើញផ្លូវក្រោមដីរបស់ក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សា ដែលលាតសន្ធឹងជិតព្រំដែន អ៊ីស្រាអែល-ហ្គាហ្សា។

(រូបថត៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីយោធា, ផ្លូវក្រោមដីនេះ មានប្រវែងប្រហែល៤គីឡូម៉ែត្រ និងជម្រាលចុះទៅជម្រៅរហូតដល់៥០ម៉ែត្រ។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានហៅផ្លូវក្រោមដីនេះថាជា ផ្លូវក្រោមដីធំបំផុត ដែលយោធាមិនធ្លាប់រកឃើញសោះនៅហ្គាហ្សា។ លោក​​កត់​សម្គាល់​ថា ផ្លូវ​​ក្រោម​ដី​នេះ​ ​ធ្វើឡើង​ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​របស់​យុទ្ធជន​ហាម៉ាស និង​ដើម្បីវាយ​ប្រហារ​ច្រកព្រំដែន Erez។  លោក​ក៏​និយាយ​ដែរ​ថា ​វា​ត្រូវ​បាន​សាងសង់​ដោយ​បងប្រុស​របស់​មេដឹកនាំ​ក្រុម​ហាម៉ាស​នៅ​ហ្គាហ្សា ឈ្មោះ Yahya Sinwar។ នេះគឺជាផ្លូវក្រោមដីគម្រោង Sinwar ដែលមានបំណងធ្វើការវាយប្រហារភេរវកម្ម។

(រូបថត៖ IDF)

ការរកឃើញនេះកើតឡើង បន្ទាប់ពីលេចឮព័ត៌មានថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រចូលពន្លិចបរិវេណផ្លូវក្រោមដីដ៏ធំរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហើយ។

ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក, កាសែត Wall Street Journal រាយការណ៍ថា យុទ្ធសាស្ត្រដាក់ម៉ាស៊ីនបូមទឹកពន្លិចផ្លូវក្រោមដីរបស់ក្រុមហាម៉ាស គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់កងម្លាំងអ៊ីស្រាអែល ក្នុងការបំផ្លាញ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដី ក៏ដូចជាកន្លែងលាក់ខ្លួនផ្សេងទៀតដែលប្រើប្រាស់ដោយក្រុមហាម៉ាស។

(រូបថត៖ IDF)

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីចលនាហាម៉ាស បើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីប លើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់មនុស្សប្រមាណ ១២០០ នាក់។

សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស ក៏បណ្តាលឲ្យទាហានអ៊ីស្រាអែលជាង ១០០ នាក់បាត់បង់ជីវិតផងដែរ ខណៈនៅតំបន់ហ្គាហ្សាវិញ មានជនស៊ីវិលជាង ១៨០០០ នាក់ត្រូវបានសម្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ កាសែតអាមេរិក WSJ ៖ អ៊ីស្រាអែល ចាប់ផ្ដើមបូមទឹកសមុទ្រពន្លិចផ្លូវរូង​ក្រោម​ដីរបស់ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម