ព័ត៌មានជាតិ
កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ពាន់កន្លែង មានរោង ឬ បន្ទប់ សម្រាប់កម្មករទទួលទានអាហារ
គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា មានរោងចក្រសហគ្រាសប្រមាណជាង ៤០០០ កន្លែង មានរោង ឬ បន្ទប់ ឬ កុងទីន សម្រាប់កម្មករ-និយោជិត ទទួលទានអាហារ ក្នុងចំណោមរោងចក្រសហគ្រាសប្រមាណជាង ៥០០០ កន្លែង។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ មករា នេះថា គិតត្រឹម ៣១ ខែធ្នូ ២០២៣ ចំណោមរោងចក្រក្នុងវិស័យកាត់ដេរសរុបចំនួន ៩៤៦ រោងចក្រ ក្នុងនោះមានរោងចក្រចំនួន ៨៦៥ រោងចក្រ មានរោង ឬ បន្ទប់សម្រាប់ទទួលទានអាហារ (កុងទីន) និងរោងចក្រសហគ្រាសក្រៅវិស័យកាត់ដេរចំនួន ៣៤០២ រោងចក្រ មានរោង ឬ បន្ទប់សម្រាប់ទទួលទានអាហារ (កុងទីន) ក្នុងចំណោមរោងចក្រសរុប ៤១៧៨ រោងចក្រ។

លោក កត្តា អ៊ន បានបន្តទៀតថា «ការដែលយើងមានបន្ទប់ រោង ឬ កុងទីន នៅតាមរោងចក្រសហគ្រាស ពិតជាផ្តល់ប្រយោជន៍ច្រើនណាស់សម្រាប់កម្មករ-និយោជិត ក្នុងការទទួលបានកន្លែងបរិភោគអាហារត្រឹមត្រូវ មានអនាម័យ និងផាសុកភាពដែលជួយទ្រទ្រង់ដល់សុខភាពកម្មករ-និយោជិតយើងបានល្អប្រសើរ មានកម្លាំងមាំមួន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញការងារបានល្អ ធ្វើឱ្យផលិតភាពក្នុងរោងចក្រកាន់តែរីកចម្រើនបន្ថែមទៀត»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តការងារអាទិភាពទាំង ៤ ដែលដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហើយត្រូវអនុវត្តឱ្យបានមុនដំណាច់ឆ្នាំ ២០២៥ មានដូចជា ទី១.ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ, ទី២.ការជំរុញការកែលម្អកន្លែងហូបបាយ ឬ អាហារដ្ឋាន នៅតាមរោងចក្រ ,ទី៣.លើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ ២០២៧ និង ទី៤.ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករ-និយោជិត និងពលករធ្វើការក្រៅប្រទេស អាចចុះឈ្មោះធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


