Connect with us

KPT+

ភាព​ខុសគ្នាដាច់ស្រលះរវាង​ចំណង់ចំណូលចិត្ត​និង​គោលបំណង

បានផុស

នៅ

បើម្នាក់ៗអាច​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ចំណង់ចំណូលចិត្ត​ និង​គោលបំណង ​អាច​ធ្វើឲ្យគេនោះមាន​ភាព​ងាយស្រួល​ក្នុងការ​កំណត់និង​ស្វែង​រក​គោលដៅ​សម្រាប់​ខ្លួនឯង។

ដំបូង​ត្រូវ​ដឹង​ពី​ភាព​ខុស​គ្នា ​រវាង​ចំណង់ចំណូលចិត្ត​ និង​គោលបំណង​ជា​មុន​សិន៖

១. ចំណង់ចំណូលចិត្ត​គឺ​ជា​អារម្មណ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​អ្នក​ធ្វើ​ក្នុង​ជីវិត​សព្វថ្ងៃ​ ព្រោះ​ចូលចិត្ត​ ហើយ​អាច​ឲ្យអ្នក​មាន​អារម្មណ៍​ល្អ។ ចំណង់ចំណូលចិត្ត​គឺ​ជា​កម្លាំង​ជំរុញ​ការ​ធ្វើ ​ជា​ផ្កាភ្លើង​ដែល​ធ្វើ​ឲ្យ​អ្នក​ឈាន​ទៅ​មុខ​ ជា​អារម្មណ៍​ដែល​ទាក់ទាញ​នៅ​ពី​ក្រោយ​ក្ដី​សុបិន​មួយ។

. គោលបំណង​គឺ​ជា​មូលហេតុ​ពី​ក្រោយ

កន្លែង​ដែល​ចំណង់ចំណូលចិត្ត​រំជួល​ចិត្ត​ គឺ​គោលបំណង ​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ។ គោលបំណង​គឺ​ការ​លើក​ទឹកចិត្ត​មួយ ​វា​នាំ​មក​នូវ​សកម្មភាព​ជាក់ស្ដែង ។ ចងចាំ​ថា ​គោលបំណង​គឺ​ជា​ហេតុផល​ដែល​អ្នក​កំពុង​ធ្វើ។ បើ​អ្នក​មាន​គោលបំណង​នៅ​ពី​ក្រោយ​ចំណង់ចំណូលចិត្ត​ នោះ​ហើយ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យមាន​កម្លាំង​ជំរុញ។

៣. ចំណង់ចំណូលចិត្ត​ក៏​អាច​អាត្មានិយម

ចំណង់ចំណូលចិត្ត​អាច​អាត្មានិយម​បាន ​នៅ​ពេល​ដែល​អ្នក​ធ្វើអ្វី​មួយ​ដើម្បី​ការ​សប្បាយ​ផ្ទាល់ខ្លួន ដោយ​មិន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ។ ចំណែក​គោលបំណង​ អាច​នឹង​ពាក់ព័ន្ធ​ការ​បម្រើ​អ្នក​ដទៃ ​ប៉ុន្តែ​មិនមែន​ជា​ខ្ញុំ​បម្រើ​ទេ។ អ្នក​នឹង​មាន​អារម្មណ៍​រីករាយ​អំពី​ការ​បង្កើត​អំណរ​មួយ​នេះ ​ដោយ​ការ​បន្ថែម​តម្លៃ​ទៅ​ក្នុង​ជីវិត​អ្នក​ដទៃ​ ខណៈ​អ្នក​ដទៃ​ក៏​បាន​បន្ថែម​តម្លៃ​មក​អ្នក​ដូចគ្នា។

. គោលបំណង​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ

កន្លែង​ដែល​ចំណង់ចំណូលចិត្ត​អាច​មាន​ គឺ​នៅ​គ្រប់​ទីកន្លែង​នៃ​អារម្មណ៍​ងប់ងុល។ ប៉ុន្តែ​គោលបំណង​មិន​ងាយ​បញ្ឈប់​បាន​ឡើយ ​ប្រសិន​បើ​លទ្ធផល​មិន​ត្រូវ​តាម​ផែនការ ​កំលុងពេល​ព្យាយាម។ គោលបំណង​គឺ​ជា​ឯកវចនៈ នៅ​ពេល​អ្នករកឃើញ​គោល​បំណង​ជាក់លាក់​ណា​មួយ វា​គឺ​ជា​រឿង​មួយ​ដែល​បំពេញ​នូវ​ជីវិត​របស់​អ្នក។

ចំណង់ចំណូលចិត្ត​ អាច​មក​ហើយ​ទៅ ​ប៉ុន្តែ​គោល​បំណង​ជា​រៀង​រហូត ឬ​រហូត​ដល់​អ្នក​បាន​សម្រេច​គោលបំណង​របស់​អ្នក ​ហើយ​រក​ឃើញ​គោល​បំណង​មួយ​ទៀត។

. គោលបំណង​ផ្ដើម​ដោយ ​តើ​ ចំណែក​ចំណង់ចំណូលចិត្ត​ ផ្ដើម​ដោយ ​ហេតុអ្វី

បើ​អ្នក​ងប់ងុល​និង​អ្វី​មួយ ​អ្នក​នឹង​សួរ​ខ្លួនឯង​ថា ​ហេតុអ្វី​ចូលចិត្ត​វា ​ហេតុអ្វី​ក៏​ស្រលាញ់? ក្នុង​ពេល​ដែល​គោលបំណង ​គឺ​ផ្ដោត​ទៅ​លើ​ការ​លើកទឹកចិត្ត​ក្នុង​ការ​ធ្វើអ្វី​ដែល​អ្នក​បាន​ធ្វើ​ ទោះបី​មិន​មាន​អ្វី​ក៏​ដោយ។

គោលបំណង​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ​សម្រាប់​ជីវិត ​វា​និង​ជួយ​អ្នកឲ្យកំណត់​ថា ​អ្នក​ជា​មនុស្ស​បែប​ណា។ ខណៈ​ពេល​ដែល​ចំណង់ចំណូលចិត្ត​ ជួយ​បង្កើត​បុគ្គលិក​លក្ខណៈ​នៃ​គោលបំណង​របស់​អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

ចុចអាន៖ការ​ស្រាវជ្រាវ​រកឃើញថាមាន​បងស្រី​ធ្វើ​ឱ្យ​ប្អូនៗ​ក្លាយ​ជា​មនុស្ស​ល្អ​ ទោះ​​កាចជាងបងប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលស្រុកទឹកឈូ រំពឹងថាភូមិស្នំប្រាំពីរ នឹងឈ្នះពានរង្វាន់ “ភូមិទេសចរណ៍ឆ្នើម២០២៤”

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្ក្រាបរថយន្តសាំយ៉ុងកែច្នៃ១គ្រឿងផ្ទុកឈើផ្ចឹកជិត៣ម៉ែត្រគូប ប្រគល់ឲ្យមន្ត្រីបរិស្ថានព្រៃឡង់

ព័ត៌មានជាតិ១២ ម៉ោង មុន

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

Sokha Hotels

ព័ត៌មានពេញនិយម