Connect with us

KPT+

ស្មុគស្មាញខ្លាំង គន្លឹះ ៥ នេះ នឹងជួយបំពេញជីវិតឲ្យមានន័យវិញ

បានផុស

នៅ

នៅក្នុងជីវិតអ្នក​ ប្រាកដជាមានថ្ងៃដែលទទេរស្អាត ​ច្របូកច្របល់ ការ​វង្វេង​​ ឬ​មិន​អាច​ទទួល​បាន​នូវ​សុភមង្គល​ ដូចគេឯងឡើយ។ បញ្ហា​គឺថា ​អ្នក​មិន​ដឹង​ថា​បាត់​អ្វី​ មិនដឹងថា ត្រូវរកមើលអ្វី និងកន្លែងដែលត្រូវចាប់ផ្តើម។ ដូច្នេះ​ត្រូវ​ចងចាំ ហើយត្រឡប់​ទៅ​ការចាប់ផ្តើមដោយសួរខ្លួនឯងថា “តើអ្នកជានរណា?” មុនពេល​អ្នក​ដើរ​ទៅ​មុខទៀត។

១ ស្គាល់​និង​យល់​ពី​ខ្លួនឯង ចាប់​ផ្ដើម​ដោយ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង។ នេះជាជំហាន​ដ៏លំបាក​បំផុត សម្លឹងមើលខ្លួនឯងដោយស្មោះត្រង់ថាអ្នកជានរណា និងកន្លែងដែលអ្នកឈរ។ គ្មាន​ការរើសអើង គ្មានការបោកប្រាស់ ឬបំផ្លើស នេះអាចស្តាប់ទៅដូចជា​រឿង​កំប្លែង។ ប៉ុន្តែនៅលើលោកនេះ មានមនុស្សច្រើនណាស់ ដែលនៅជាមួយខ្លួនយើងជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងថាពួកគេជានរណា។ ការ​ដឹង​និង​យល់​ពី​ខ្លួន​ឯង​ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដឹង​ថា ​អ្នក​ចង់​បាន​អ្វី​ នឹងអាចស្វែងរកអ្វី​ ដែលអាចបំពេញចិត្តខ្លួនឯងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ស្រឡាញ់ខ្លួនឯង មុននឹងរៀនស្រលាញ់អ្នកដទៃ អ្នកត្រូវតែស្រលាញ់​ខ្លួនឯង​ជា​មុនសិន។ ការស្រលាញ់​ខ្លួនឯង មិនមែនជារឿងអាត្មានិយមទេ។ វាគឺអំពីការបង្កើតតម្លៃ និងរីករាយ​ជាមួយខ្លួនអ្នក។ នៅពេលអ្នកស្រឡាញ់ខ្លួនឯងអ្នកនឹងស្រឡាញ់អ្នកដទៃកាន់តែប្រសើរ។ ព្រោះ​អ្នកបានធ្វើឲ្យ​អ្នក​ដទៃ​មាន​សុភមង្គល ដោយ​មិនឲ្យ​ខ្លួន​គាត់​រង​ទុក្ខ ការ​ចាប់​ផ្ដើម​ស្រលាញ់​ខ្លួន​ឯង ​គឺ​សាមញ្ញ​ ដូច​ជា​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ដែរ។ ថែរក្សាអនាម័យផ្ទាល់ខ្លួន ជ្រើសរើសអាហារ​ដែលមានជីវជាតិ ឆ្លៀតពេលធ្វើរឿងដែលធ្វើឲ្យ​អ្នកមានអារម្មណ៍សប្បាយ រីករាយ​ជាមួយ​ខ្លួនឯង សប្បាយ ផ្តល់អ្វីល្អឲ្យ​ខ្លួនឯង និងចំណាយពេលខ្លះនៅខាងក្រៅ។

៣ ការគិតវិជ្ជមាន ការគិត អារម្មណ៍ និងជំនឿ ទាំងអស់អាចប៉ះពាល់ដល់សុខភាពរបស់យើង។ វាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងអាកប្បកិរិយារបស់អ្នក ដូច្នេះគំនិតនឹងជំរុញ​ជីវិតរបស់អ្នកលើស​ពីអ្វីដែលគិត។ ព្យាយាមរក្សានូវទិដ្ឋភាពជាក់ស្តែង ប៉ុន្តែសុទិដ្ឋិនិយមអំពី​ពិភពលោក សម្រាប់ការជំរុញជាប្រចាំនៃថាមពលវិជ្ជមាន។ នៅពេលអ្នកព្យាយាម​កែប្រែ​អាកប្បកិរិយា ចូរ​មើល​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន​បន្ថែម​ទៀត។ អ្នកនឹងឃើញថា អ្វីៗនៅជុំវិញ​​គឺ​ផ្លាស់ប្តូរ។

៤ របស់ដែលចងចិត្ត ត្រូវបានគេស្គាល់ថាជា “ជីវិត” វានឹងមិនរលូននិងស្រស់ស្អាតជារៀងរាល់ថ្ងៃ។ ក្នុងនោះ តែងតែមានឧបសគ្គធំ និងតូច ដែលមកជាការសាកល្បងនៃជីវិត ដើម្បីប្រកួតប្រជែង និងបង្ហាញពីភាពខ្លាំងដែលយើងមាន ខណៈពេលដែលអ្នកកំពុងស្វែងរកជីវិតវិជ្ជមាន ត្រូវតែយល់ថា ភាគីអវិជ្ជមានជារបស់គ្នាទៅវិញទៅមក។

៥ ឆន្ទៈក្នុងការងើបឡើងវិញ គ្មានជោគជ័យណា អាចសម្រេចបាន បើគ្មានការបរាជ័យ​ទាំងស្រុងនោះទេ តាមពិតទៅពួកវា​ហាក់បីដូចជាជា​របស់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ បរាជ័យមិន​មាន​ន័យថា ​បរាជ័យនោះទេ។ មិនមែនដួលហើយ មិនអាចក្រោកឡើងវិញបានទេ យើងនៅមានឱកាសមួយ​ ដើម្បី​ក្រោកឈរ​ឡើង​ម្តង​ទៀត។ ប៉ុន្តែ​ការ​ក្រោក​ឡើង​ទាមទារ​កម្លាំង​និង​ការ​លះបង់​ច្រើន​ជាង​នេះ ដូច្នេះ​យើង​ក៏​ត្រូវ​ការ​ឆន្ទៈ​ដ៏​រឹង​មាំ​ ដើម្បី​ងើប​ឡើង​វិញ​។ ការពិតគឺថាគ្មានអ្នកណាម្នាក់ញញឹមពេលមានកំហុស បរាជ័យ ហើយត្រូវបាត់បង់រហូតគ្មាន​កម្លាំងកាយ​ធ្វើអ្វីៗទាំងអស់ឡើយ។ តែបេះដូង​​ នឹង​ជួយខ្លួនឯងឲ្យ​ក្រោក​ឡើងវិញបាន។

ចងចាំជានិច្ចថា អ្នកជាអ្នកគ្រប់គ្រងជីវិតខ្លួនឯង ដូច្នេះអ្នកគឺជាបុគ្គលដែល​សម្រេចចិត្តថា តើ​អ្នកចង់រស់នៅបែបណា។ ធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយមិនធ្វើឲ្យ​អ្នកដទៃឈឺចាប់។ ធ្វើអ្វីដែលអ្នកគិតថាល្អ រស់នៅតាមគោលដៅដែលបានកំណត់ ហើយ​ចំណង់​ចំណូល​ចិត្ត​ នឹង​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាង​ គួរដឹងពីភាពវិជ្ជមាន និងអវិជ្ជមាន នៃចំណង់ផ្ទាល់ខ្លួន ចៀសវាងជ្រើសគោលដៅខុសនឹងជីវិត

ចុចអាន៖គន្លឹះ ៥ ជួយអ្នករកការងារត្រូវចំណូលចិត្ត និងថែមទាំងមានទំនាក់ទំនងល្អ ជាមួយមិត្តក្នុងស្ថាប័ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម