ព័ត៌មានជាតិ
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍចំនួន ៣ នៅកម្ពុជា។ ពិធីចុះហត្ថលេខាបានធ្វើឡើង ក្នុងឱកាសដែលប្រមុខដឹកនាំកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅប្រទេសបារាំង។
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះមានទឹកប្រាក់សរុបចំនួន ២១៥ លានអឺរ៉ូ ស្មើប្រមាណ ២៣៥ លានដុល្លារជាទំហំទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក។

រួបឯកសារ
ហិរញ្ញប្បទានផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងនោះមានគម្រោងអភិវឌ្ឍវិស័យទឹកស្អាតមានទឹកប្រាក់ចំនួន ១២០ លានអឺរ៉ូស្មើប្រមាណ ១៣១ លានដុល្លារ ដែលនឹងអនុញ្ញាតឲ្យកម្ពុជាចាប់ផ្តើមសាងសង់រោងចក្រចម្រោះទឹកស្អាតបាក់ខែងដំណាក់កាលទី ៣ ជាមួយសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុប ៦០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងក្លាយទៅជារោងចក្រផលិតទឹកស្អាតធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍថាមពលដែលមានទឹកប្រាក់ចំនួន ៧០ លានអឺរ៉ូ ស្មើប្រមាណ ៧៨ លានដុល្លារ នឹងអនុញ្ញាតឱ្យអគ្គិសនីកម្ពុជាបង្កើនប្រសិទ្ធភាពតាមរយៈការដាក់ពង្រាយអនុស្ថានីយឌីជីថលទីមួយនៅកម្ពុជា ស្របតាមគោលដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ក្នុងឆ្នាំ២០៣០។
ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈវិញ ហិរញ្ញប្បទានចំនូន ២៥ លានអឺរ៉ូ ក្រោមកម្ចីពីទីភ្នាក់ងារអភិវឌ្ឍបារាំង នឹងមានការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់មួយ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយអភិវឌ្ឍធនធានមនុស្សនិងគាំទ្រដល់ការបែ្រក្លាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើឧស្សាហកម្ម គាំទ្រដោយបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


