សេចក្ដីជូនដំណឹង
Yeo’s Cambodia បន្ថែមអត្ថប្រយោជន៍ទ្វេដងក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ

Yeo’s Cambodia ដែលជាក្រុមហ៊ុននាំមុខគេក្នុងការផលិតទឹកផ្លែឈើបាននាំមកនូវភេសជ្ជៈទឹកសណ្តែកសៀងយ៉ាងពិសេស ដោយបានបន្ថែមនូវវីតាមីន B6 និងសារធាតុរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពរបស់អថិជនជារៀងរាល់ថ្ងៃ។
ភ្នំពេញ៖ ក្រុមហ៊ុន Yeo’s Cambodia ជាក្រុមហ៊ុនផលិតទឹកផ្លែឈើដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានចាប់ដំណើរការផលិតនូវភេសជ្ជៈទឹកសណ្តែកសៀង ដែលទើបនឹងទទួលបានការកែលម្អរូបរាងថ្មី និងគុណភាពកាន់តែប្រសើរជាងមុន ដើម្បីផ្តល់ឱ្យអតិថិជនទាំងអស់ នូវភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាព នោះគឺទឹកសណ្តែកសៀង Yeo’s Immuniti ដែលត្រូវបានផលិតចេញពីសណ្តែកសៀង មានប្រភពមកពីប្រទេសកាណាដាសុទ្ធ ១00%។

ក្រៅពីសារធាតុចិញ្ចឹមល្អៗសម្រាប់បំប៉នដល់សុខភាពដែលមាននៅក្នុងគ្រាប់សណ្តែកសៀង វីតាមីន B6 និងសារធាតុរ៉ែស័ង្កសី ក៏ត្រូវបានបន្ថែមនៅក្នុងកំប៉ុងនីមួយៗផងដែរ។
ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមថ្ងៃថ្មីយ៉ាងរលូន ដោយការទទួលទានអាហារពេលព្រឹករបស់អ្នកជាមួយ ទឹកសណ្តែកសៀង Yeo’s Immuniti ដោយលោកអ្នកនឹងទទួលបានជំនួយសុខភាពដ៏ចាំបាច់សម្រាប់សកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ នៅផ្ទះ ឬកន្លែងហាត់ប្រាណនោះទេ។ ដើម្បីជួយលើកកម្ពស់គុណភាព ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន Yeo’s Cambodia តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍គុណភាពផលិតផលរបស់ខ្លួន ជានិច្ចផងដែរ។

ដើម្បីឱ្យអតិថិជនទទួលបាននូវរសជាតិឆ្ងាញ់ អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អផងដែរនោះក្រុមអ្នកជំនាញរបស់ Yeo’s បានធ្វើការអភិវឌ្ឍន៍នូវផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti ដោយបានរួមបញ្ចូលជាមួយវីតាមីន B6 និងសារធាតុរ៉ែស័ង្កសី នូវរាល់កំប៉ុងនីមួយៗ ដែលមានគុណប្រយោជន៍ដល់ការចងចាំ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ល្អបំផុតសម្រាប់រាង្គកាយ និងខួរក្បាល។ ដូច្នេះអ្នកអាចផ្តោតអារម្មណ៍ កាន់តែប្រសើរនៅក្នុងសកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ និងនៅផ្ទះ ក៏ដូចជារីករាយជាមួយនឹងការហាត់ប្រាណនាពេលព្រឹក ឬពេលល្ងាចនៅតាមសួនច្បារ ឬធ្វើលំហាត់ប្រាណនៅលើកម្រាលយូហ្គាជាដើម។

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «នៅក្នុងសម័យកាលដ៏ទំនើបនេះ មនុស្សជាច្រើនមានជីវិតដ៏មមាញឹក ហើយជារឿយៗមានការលំបាកក្នុងការរក្សាតុល្យភាពរវាងការបំពេញការងារ និងការចំណាយពេលវេលាជាមួយ ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាការរស់នៅប្រកបដោយសុខភាពល្អ។ ទឹកសណ្តែកសៀងរបស់ Yeo’s Cambodia ឥឡូវនេះត្រូវបានបន្ថែមជាមួយ វីតាមីន និងសារធាតុរ៉ែ ដើម្បីធានាថាអតិថិជនរបស់យើងទាំងអស់ ទទួលបានសារធាតុចិញ្ចឹមចាំបាច់ ដើម្បីឱ្យពួកគេអាចបំពេញការងារយ៉ាងរលូន ប្រកបដោយថាមពលជារៀងរាល់ថ្ងៃ»។

ដើម្បីណែនាំផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ទ្វេដង ទៅដល់អតិថិជន ក្រុមហ៊ុន Yeo’s Cambodia បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើននៅតាមក្លឹបកីឡា កន្លែងហាត់ប្រាណ ឱសថស្ថាន និងសួនច្បារសាធារណៈនានាទូទាំងរាជធានីភ្នំពេញ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីចូលរួមជាមួយសកម្មភាពលេងកម្សាន្ដសប្បាយៗនានា និងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។

អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក។

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


