Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីហាមដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសងនៅថ្ងៃបុណ្យចូលឆ្នាំចិន

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រកាសហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះ​គ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញក៏ហាមមិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងជំរុញឱ្យ​អាជ្ញាធរ​ចាត់វិធានការឱ្យម៉ឺងម៉ាត់កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ​តាមច្រកចូល​រាជធានីភ្នំពេញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមបញ្ជាក់ថា៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖

១-ហាមដាច់ខាត

– មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

– មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ

– ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជ ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើត ឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាត​មិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤-រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព។

៥-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវចេញបទបញ្ជាឱ្យម៉ឹងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៧-ជនណាដែលនូវតែបំពាន ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ នាទីutes មុន

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលកាប់ប្លន់យកម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្ត

ព័ត៌មានជាតិ២៤ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍បង្កដោយលោកសក្តិ៥៖ នាយករដ្ឋមន្ត្រី ធានាអះអាងមិនឱ្យបុគ្គលនេះរួចពីសំណាញ់ច្បាប់ឡើយ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ទិវាចងចាំនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្រោមការរៀបចំនិងចាត់ចែង ដោយសាលារាជធានីភ្នំពេញ

កីឡា១ ម៉ោង មុន

រង្វាន់​រថយន្ត​១​គ្រឿង ម៉ូតូ៣​គ្រឿង​កំពុង​រង់ចាំ​ម្ចាស់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច​តេជោ

សន្តិសុខសង្គម១ ម៉ោង មុន

ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានការថមថយច្រើន ក្រោយរបាំងចែកទ្រូងផ្លូវត្រូវបានដាក់រួចរាល់

Sokha Hotels

ព័ត៌មានពេញនិយម