ព័ត៌មានអន្ដរជាតិ
វៀតណាម មិនឲ្យបាញ់កាំជ្រួចអបអរបុណ្យចូលឆ្នាំថ្មី
ក្រសួងសុខាភិបាលវៀតណាម (MoH) ឲ្យអាជ្ញាធរមូលដ្ឋានកុំរៀបចំការបាញ់កាំជ្រួចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ ។

ក្រសួងបាននិយាយថា ប្រសិនបើការបាញ់កាំជ្រួចត្រូវបានធ្វើឡើងនោះ ចាំបាច់ត្រូវសង្កេតមើលពិធីសារកូវីដដូចជា ពាក់ម៉ាស បាញ់ថ្នាំសម្លាប់មេរោគ គម្លាតសង្គម គ្មានការប្រមូលផ្ដុំជួបជុំគ្នា និងសេចក្តីប្រកាសសុខភាព ក៏ដូចជាដើម្បីធានាថាមិនមានហ្វូងមនុស្សនៅបរិវេណណាមួយ ។
យោងតាម MoH បានឲ្យដឹងថា ករណីឆ្លងសហគមន៍ថ្មីនៃជំងឺកូវីដ ១៩ នៅតែត្រូវបានកត់ត្រានៅក្នុងតំបន់ជាច្រើន ជាពិសេសតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងទីតាំងពាណិជ្ជកម្មមមាញឹក ស្របពេលដែលផ្ទុះវីរុសបំប្លែងខ្លួនអូមីក្រុងជាដើម ។

ទន្ទឹមនោះ ការធ្វើដំណើររបស់ប្រជាជនក្នុងពិធីបុណ្យដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមដែលប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែមករានេះ និងដើមខែកុម្ភៈ ត្រូវតែអនុវត្តតាមការបង្ការជំងឺកូវីដ ១៩ ផងដែរ ។ មូលដ្ឋានគួរតែចាត់វិធានការសមស្រប ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាត ស្របតាមដំណោះស្រាយរបស់រដ្ឋាភិបាល ក៏ដូចជាការណែនាំប្រកបដោយវិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់មានសិទ្ធិផ្អាកការជួបជុំធំៗដែលមិនចាំបាច់ សកម្មភាព និងពិធីបុណ្យនៅទីតាំងបើកចំហរ ក៏ដូចជារក្សាផលិតកម្មក្នុងលក្ខណៈសុវត្ថិភាពជាដើម ។

បច្ចុប្បន្នវៀតណាមបានកត់ត្រាករណីឆ្លងកូវីដក្នុងមួយថ្ងៃជាមធ្យមច្រើនជាង ១១,០០០ ករណី និងស្លាប់ចំនួន ២០០ នាក់ ខណៈរហូតមកដល់ពេលនេះវៀតណាមបានកត់ត្រាការឆ្លងកូវីដសរុប ២,២៦៣,០៥៣ ដែលជាប់ចំណាត់ថ្នាក់ទី ៣១ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ២២៤ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ។
ចំណែកចំនួនអ្នកស្លាប់សរុបដោយសារកូវីដនៅក្នុងប្រទេសវៀតណាម រហូតមកដល់ពេលនេះ មានចំនួន ៣៧,៦៦៨ នាក់ ដែលស្មើនឹង ១.៧ ភាគរយនៃចំនួនអ្នកឆ្លងសរុប ខណៈប្រទេសនេះបានកត់ត្រាករណីឆ្លងអូមីក្រុងទាំងនាំចូល និងឆ្លងក្នុងសហគមន៍ដល់ទៅ ១៨៤ ករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


