ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធការងារដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវជួបប្រទះដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»។

នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត បានចែករំលែកនូវចំណេះដឹង បទពិសោធន៍ជីវិត និងការងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត។ លើសពីនេះ បទពិសោធន៍ និងចំណេះដឹងទាំងនោះបានបង្ហាញអំពីថាមពល និងការចាប់ផ្តើមដ៏ល្អតាមរយៈការបណ្តុះគំនិតវិជ្ជមានប្រកបដោយពុទ្ធិ និងភាពម្ចាស់ការខ្លួនឯង ដើម្បីយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការសិក្សា និងការប្រកបការងារផ្សេងៗផងដែរ។

អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីករាយចំពោះឱកាសទទួលបានប្រសាសន៍ដ៏មានសារៈសំខាន់របស់លោកជំទាវបណ្ឌិត ជាទុន និងជាគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការកសាងជីវិតឱ្យកាន់តែប្រសើរឡើង។ មួយវិញទៀត នឹងកាន់តែជំរុញទឹកចិត្តឱ្យចូលរួមការងារស្ម័គ្រចិត្តក្នុងសកម្មភាពសង្គមកាន់តែខ្លាំងក្លាបន្ថែមទៀត។ អង្គពិធីនេះដែរបានបញ្ចប់ដោយភាពរីករាយក្រៃលែង បន្ទាប់ពីមានការរៀបចំអោយមានការសំណេះសំណាលរវាងលោកជំទាវបណ្ឌិត ជាមួយប្អូនៗ សិស្ស និស្សិតរួចមក៕
អត្ថបទ៖ សោ និយមរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


