ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង៤ពាន់គ្រួសារ នៅខេត្តកំពង់ស្ពឺ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ។

ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចាន់ថ្នាល ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA នេះ គឺស្របទៅនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល លើការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងនិន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគ្រប់រូប មានសុខភាពល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។
លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងការពង្រឹងនូវគុណភាព វិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គ្រោងបង្កើតឲ្យមានមន្ទីរនៅថ្នាក់តំបន់ មានគ្រឿងបរិក្ខាពេទ្យទំនើបៗ និងល្អៗ ការវះកាត់ធំៗ ពីលើមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមានស្រាប់ កាន់ងាយស្រួលឲ្យពលរដ្ឋទៅរកសេវាសុខាភិបាល ។ លោកជំទាវបណ្ឌិត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានបន្ថែមថា សម្រាប់សកម្មភាពពិនិត្យព្យាបាលជំងឺពលរដ្ឋនៅថ្ងៃនេះ មានគ្រូពេទ្យចំនួនជាង ៤០០នាក់ ក្នុងនោះមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ រោគស្រ្តី ជំងឺភ្នែក ជំងឺបេះដូង ជំងឺកុមារ ជំងឺត្រចៀក ច្រមុះ បំពងក សើស្បែក សន្លាក់ ឫសដូងបាត វះកាត់តូច ថតកាំរស្មី (X-Ray) និងមានជំងឺមួយចំនួនទៀត ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋមកទទួលការពិនិត្យព្យាបាលនេះ បើសិនអ្នកមានអាការៈធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តនៅមន្ទីរពេទ្យធំៗ ក្នុងរាជធានីភ្នំពេញ ដែលការចំណាយ គឺជាបន្ទុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ ទាំងការធ្វើដំណើរ ព្យាបាល ហូបចុកការស្នាក់នៅ។
ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ សមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ បានជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានចំនួន ៦ដង សរុបពលរដ្ឋជាង ២ម៉ឺននាក់មកហើយ។ ជំនួសមុខឲ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ លោកបានថ្លែងអំណរគុណ ដល់សមាគមក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ដែលបានចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេសនៅខេត្តកំពង់ស្ពឺនេះ។

ក្នុងពេលទៅទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត ចំពោះសកម្មភាពនេះ ដែលបានជួយកាត់បន្ថយលើការចំណាយរបស់ពួកគាត់ លើការថែទាំសុខភាព ក្រោមការជួយសម្របសម្រួល និងការយកចិត្តទុកដាក់សួរនាំ ពីសំណាក់ក្រុមគ្រូពេទ្យ។
គួរបញ្ជាក់ថា សម្រាប់ពលរដ្ឋទាំងជាង ៤ពាន់គ្រួសារ មកទទួលសេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ មានមកពីក្រុងឧដុង្គម៉ែជ័យ ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកសាមគ្គីមុន្នីជ័យ ។ ក្នុងនោះផងដែរមានពិនិត្យព្យាបាលជំងឺដូចជា៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក-ច្រមុះ-បំពង់ក ជំងឺភ្នែក រោគស្ត្រី អេកូវេជ្ជសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើរស្បែក ឫសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍វិភាគឈាម ថតកាំរស្មី (x-ray) និងជំងឺផ្នែកកុមារ សរុបចំនួន ៧ ២៥០ករណី និងបានបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ចំនួន ៥៥ករណី ៕








-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


