ព័ត៌មានអន្ដរជាតិ
ថៃ ជួបព្យុះរដូវប្រាំង បណ្តាលឲ្យអាកាសធាតុ ក្តៅហែង
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានកាលពីថ្ងៃចន្ទទី៤ខែមីនាថា ប៉ុន្មានថ្ងៃខាងមុខនេះ ព្យុះរដូវប្រាំង នឹងចាប់ផ្តើមវាយប្រហារភាគឦសាន កណ្តាល ខាងកើតនិងខាងត្បូងប្រទេសថៃ ហើយបណ្តាលឲ្យអាកាសធាតុឡើងក្តៅ សីតុណ្ហភាពហក់ដល់ពី៣៨ទៅជាង៤០អង្សាសេឯណោះ។

តាមការចុះផ្សាយរបស់ Bangkok Post, ប្រព័ន្ធសម្ពាធទាប បានធ្វើដំណើរទៅកាន់ប៉ែកខាងលើប្រទេសថៃ នាំមកជាមួយខ្យល់ខ្លាំង ដែលនឹងជះឥទ្ធិពលដល់ថ្ងៃព្រហស្បតិ៍ទី៧ខែមីនា។
លើសពីនេះនាយកដ្ឋានឧតុនិយម ប្រកាសថា ឈូងសមុទ្រថៃ និងសមុទ្រ Andaman ក៏នឹងមានទឹករលកខ្ពស់ៗ ចន្លោះពី១ម៉ែត្រដល់២ម៉ែត្រផងដែរ។

ដោយឡែក រូបភាពផ្កាយរណបនិងទិន្នន័យពីទីភ្នាក់ងារបច្ចេកវិទ្យាព័ត៌មានវិទ្យានិងអវកាស (Gistda) បានបង្ហាញថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃចន្ទ ខេត្តចំនួន៥ មានកំហាប់ភាគល្អិត PM2.5 ឈានដល់កម្រិតខ្ពស់បំផុត ពោលគឺលើសពីកម្រិតសុវត្ថិភាព ៣៧.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបដែលកំណត់ដោយរដ្ឋាភិបាល។
Nakhon Phanom គឺជាខេត្តដែលមានខ្យល់ពុលខ្លាំងជាងគេ ដោយ PM2.5 បានឡើងដល់ ៨២.៨ មីក្រូក្រាមក្នុងមួយម៉ែត្រគូប បន្ទាប់មកគឺ Mukdahan មាន ៨២.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប, Kalasin ៧៦.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប, Phayao ៧៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប និង Roi Et ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

សូមរម្លឹកឡើងវិញបន្តិច កាលពីចុងសប្តាហ៍កន្លងទៅ អ្នកជំនាញបរិស្ថានសមុទ្រ លោក Thon Thamrongnawasawat បានព្រមានថា ឆ្នាំនេះ ប្រទេសថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ដោយសារបាតុភូត El Nino។
តាមការព្យាករ ពេលកម្តៅឡើងដល់កម្រិតកំពូល សីតុណ្ហភាពនៅប្រទេសខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ អាចមានចន្លោះពី៤០ទៅ៥០អង្សាសេ ជាពិសេសប្រទេសថៃតែម្តង ដែលសីតុណ្ហភាពអាចឡើងដល់ជាង៥០អង្សាសេឯណោះ រីឯកម្ពុជា អាចមានចន្លោះពី ជាង៣០ទៅជាង៤០អង្សាសេ។

គេដឹងច្បាស់ថា El Nino គឺត្រូវបានបង្កឡើងដោយការកើនឡើងនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលនាំទៅដល់ដំណាក់កាលនៃការឡើងកម្តៅផែនដី។
បាតុភូតធម្មជាតិនេះ តែងតែកើតឡើងរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសអូស្ត្រាលី។ ផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រៀមខ្លួន! ឆ្នាំនេះអាកាសធាតុនៅ អាស៊ីអាគ្នេយ៍ នឹងក្តៅបំផុត ជាប្រវត្តិសាស្រ្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


