ព័ត៌មានជាតិ
ឈ្នះរង្វាន់ម៉ូតូទៀតហើយ!!! ទឹកដោះគោ អង្គរមីល ចុះចែករង្វាន់ផ្ទាល់ ដល់អតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង!
បន្ទាប់ពីធ្វើការចែកជូនរង្វាន់ម៉ូតូស៊េរីថ្មីដល់អតិថិជនដែលបានឈ្នះនៅខេត្តពោធិ៍សាត់កាលពីម្សិលមិញរួចមក នៅពេលនេះក្រុមហ៊ុន «អង្គរមីល» បានស្វែងរកឃើញអតិថិជនកោសឈ្នះ-កោសឈ្នះ ម្នាក់ទៀតហើយ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារបស់ក្រុមហ៊ុន «អង្គរមីល» បានទៅដល់ផ្ទះគ្រួសារលោក គៀង ឌី និងអ្នកនាង គីម សុខលីណែត ដែលជាអតិថិជនបន្ទាប់ ដែលបានឈ្នះរង្វាន់ ម៉ូតូហុងដាវេវ ស៊េរីថ្មី មួយគ្រឿងទៀតហើយ។

ក្នុងទឹកមុខដ៏សប្បាយរីករាយ អ្នកនាង គីម សុខលីណែត ដែលជាគ្រួសារលោក គៀង ឌី បានលើកឡើងថា មិនត្រឹមតែអោយកូនស្រីខ្លួន ទទួលបានសុខភាពល្អមាំមួន ដោយសារញ៉ាំទឹកដោះគោ អង្គរមីល ប៉ុណ្ណោះទេ ថែមទាំងឈ្នះបានរង្វាន់ម៉ូតូ ពីក្រុមហ៊ុនពិតប្រាកដទៀត។
សូមរំលឹកថា ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ-កោសឈ្នះ” នេះឡើង ដោយផ្តល់ជូនដល់អ្នកឈ្នះ “រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី មួយគ្រឿង ដែលរង្វាន់មានសរុប ចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ អង្គរមីល អាដេអឹម សរុបរាប់ម៉ឺនកេសទៀត ដើម្បីជាការថ្លែងអំណរគុណ ដល់ឪពុកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះការគាំទ្រទៅលើផលិតផល ទឹកដោះគោ អង្គរមីល អាដេអឹម ចំណុះ 110មល និង 180មល។
“ទឹកដោះគោ អង្គរមីល អាដេអឹម” គឺជាទឹកដោះគោ ដែលសម្បូរទៅដោយ វីតាមីន A ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ, វីតាមីន D និងកាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ និងលូតកម្ពស់, ម៉ាញេស្យូម(Mg) បម្លែងសារធាតុចិញ្ចឹមទៅជាថាមពល និងកាត់បន្ថយភាពនឿយហត់។


ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) ទទួលបានអាជ្ញាប័ណ្ណ និងចាប់ផ្តើម ដំណើរការសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ ២០១៥ ហើយបានក្លាយខ្លួនជា រោងចក្រដំបូងគេ ដ៏ធំតែមួយគត់ នៅក្នុងវិស័យទឹកដោះគោ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកុមារ ទៅលើអាហាររូបត្ថម្ភ ដែលមានពាក្យស្លោកថា “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។
រោងចក្របានបំពាក់ទៅដោយបចេ្ចកវិទ្យាផលិតចុងក្រោយនិងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្ម ទឹកដោះគោ គឺគោរពទៅតាមបទដ្ឋានគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ”។

សូមរំលឹកថា “រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ អង្គរមីល អាដេអឹម សរុបរាប់ម៉ឺនកេស នឹងត្រូវធ្វើឡើងនៅទូរទាំងប្រទេសកម្ពុជា។ ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់មកកាន់ ក្រុមហ៊ុនអង្គរមីល នៅរៀងរាល់ម៉ោងធ្វើការ។ កម្មវិធីនេះ នឹងត្រូវបញ្ចប់ការប្តូររង្វាន់ ដែលបានឈ្នះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ត្រឹមម៉ោង ៥ល្ងាច។
សូមបញ្ជាក់ជូនអតិថិជនទាំងអស់ផងដែរថា៖
– សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។
– កាតដែលឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
– ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
– ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ នឹងមិនត្រូវបានអនុញ្ញាត អោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) និងក្រុមគ្រួសារ ចូលរួមក្នុងកម្មវិធីនេះឡើយ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ