ព័ត៌មានជាតិ
មកស្គាល់ប្រទេស៧ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ចាប់ពីពាន់លានដុល្លារឡើង ក្នុងឆ្នាំ ២០២៣
កម្ពុជា បានដោះដូរទំនិញជាមួយប្រទេសចំនួន ៧ ដែលសម្រេចបានទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាង ១២ពាន់លានដុល្លារ នៅឆ្នាំ ២០២៣។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានចំនួនជាង ១,៤៧ពាន់លានដុល្លារ ខណៈការនាំចូលមកវិញមានចំនួនជាង ១០,៧៨ពាន់លានដុល្លារ។
ប្រទេសអាមេរិក ជាប់លំដាប់លេខរៀងទី២ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណ ៩,១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣។ ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក សម្រេចបានប្រមាណ ៨,៨៩ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ២៥៧លានដុល្លារអាមេរិក។
លំដាប់លេខរៀងទី៣ បានទៅលើប្រទេសវៀតណាម មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណជាង ៦,៥៨ពាន់លានដុល្លារ ក្នុងការនាំចេញរបស់កម្ពុជាទៅវៀតណាម សម្រេចបានជាង ២,៩៧ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៣,៦១ពាន់លានដុល្លារ រយៈពេល ១២ខែ ឆ្នាំ ២០២៣។
ដោយឡែកប្រទេសថៃជាប់លំដាប់លេខរៀងទី៤ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណ ៣,៧១ពាន់លានដុល្លារ។ ក្នុងនោះ ថៃបានទទួលទិញទំនិញពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៨១៧លានដុល្លារ និងកម្ពុជា ទិញទំនិញពីថៃត្រឡប់មកវិញក្នុងតម្លៃជាង ២,៨៩ពាន់លានដុល្លារ។
ចំណែករយៈពេល ១២ឆ្នាំ ២០២៣កន្លងទៅ ការដោះដូរទំនិញរវាងកម្ពុជា ជប៉ុនសម្រេចបានប្រមាណ ១,៧៩ពាន់លានដុល្លារ ដែលនាំឱ្យជប៉ុន ឈរលេខរៀងទី៥ ក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅជប៉ុនសម្រេចបានប្រមាណជាង ១,១៧ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៦២៣លានដុល្លារអាមេរិក។
ការដោះទំនិញរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបនាប្រមាណជាង ១,០៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅទីផ្សារឥណ្ឌូណេស៊ីមានចំនួនជាង ៩២លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៩៩៤លានដុល្លារ ដែលធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីជាប់លំដាប់លេខរៀងទី៦ ក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។
ដោយឡែកប្រទេសចុងក្រោយឈរនៅលំដាប់លេខរៀងទី៧ ដែលមានពាណិជ្ជកម្មជាមួយកម្ពុជា ខ្ទង់ពាន់លានដុល្លារ គឺប្រទេសអាល្លឺម៉ង់។ ការធ្វើពាណិជ្ជកម្មកម្ពុជា អាល្លឺម៉ង់ នៅឆ្នាំ ២០២៣សម្រេចបានប្រមាណជាង ១,០១ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅអាល្លឺម៉ង់ មានចំនួនជាង ៨១៥លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១៩៥លានដុល្លារ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណជាង ៤៦,៨២ពាន់លានដុល្លារ មានការថយចុះជិត ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនទឹកប្រាក់ជាង ៤៧,៧១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


