សេដ្ឋកិច្ច
ការដោះដូរទំនិញអន្តរជាតិកម្ពុជា មានទំហំជាង ១១ ពាន់លានដុល្លារ
ការដោះដូរទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបាននូវទំហំទឹកជាង ១១ ពាន់លានដុល្លារ នៅក្នុងរយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ កើនឡើង ១៧,៦% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ដែលមានទំហំទឹកប្រាក់ ៩,៤ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦។

ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦% ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ៥,២២ ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯទំនិញនាំចូលកម្ពុជា មានតម្លៃ ៥,៨៨ ពាន់លានដុល្លារ កើន ១៨%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា គម្រោងវិនិយោគនៅកម្ពុជាមានការកើនឡើង បានបង្កើនការផលិត ខណៈកម្ពុជានៅបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធដូចជា EBA និង GSP ពីបណ្ដាប្រទេសមួយចំនួន ឬក៏កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត ដែលនាំឱ្យការនាំចេញរបស់កម្ពុជាកើនឡើង។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជានៅតែរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានាបាននូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាព ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ។
ទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅទីផ្សារអន្តរជាតិ មានសំបកកង់រថយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំគ្រឿងអគ្គិសនី និងសង្ហារឹម ព្រមទាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន ចិន អាស៊ាន អាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា អង់គ្លេស កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ ៦៥,២៥ ពាន់លានដុល្លារ កើនឡើង ១៨% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើនឡើង ១៧% និងនាំចូលមកវិញមានតម្លៃ ៣៣,៩៦ ពាន់លានដុល្លារ កើនឡើង ១៨%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


