ព័ត៌មានជាតិ
កម្មវិធីថ្មីប្លែកនៅភ្នំពេញ “Cake & Bake Festival”
អ្នកដែលមានចំណង់ចំណូលចិត្តជាមួយខេក និងការដុតនំ និងចង់ទស្សនាការដាក់តាំងខេកស្អាតៗ ប្លែកៗ ឬចង់ពង្រឹងសមត្ថភាពផ្នែកខេក មកចូលរួមកម្មវិធីនេះដឹងតែមិនខកបំណង។ Factory Phnom Penh និង Urban Village Phnom Penh សហការជាមួយសមាគមចុងភៅកម្ពុជា និង Malaysian F&B Executives Association បានរៀបចំសកម្មភាពសប្បាយជាច្រើនដែលទាក់ទងនឹងខេក ការដុតនំ សម្រាប់អ្នកទាំងអស់គ្នា។

កម្មវិធីនេះ នឹងមានវគ្គសិក្ខាសាលាសម្រាប់អ្នកដែលចង់សិក្សាស្វែងយល់អំពីគន្លឹះក្នុងការបើកហាងអាជីវកម្មផ្នែកនំខេក ឬនំបុ័ង ដែលនឹងធ្វើឡើងរយៈពេល ២ថ្ងៃ ដោយឥតគិតថ្លៃ ដោយគ្រាន់តែទិញសំបុត្រចូលរួមកម្មវិធីតែប៉ុណ្ណោះ។ សិក្ខាសាលានេះ នឹងបង្រៀនដោយ៖ ១. លោក ស្រូ រិទ្ធី គ្រូបណ្តុះបណ្តាលថ្នាក់ជាតិ/អាស៊ាន និងអ្នកឯកទេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ២. លោក Ahmad Anuar នាយកទំនាក់ទំនងកម្ពុជាសមាគមប្រតិបត្តិ ចំណីអាហារ និងភេសជ្ជៈម៉ាឡេស៊ី ៣. លោក ឡាយ សុងហេង អ្នកវាយតម្លៃថ្នាក់ជាតិ និងគ្រូបង្វឹកអាហារ និងភេសជ្ជៈ ៤ លោក ពង្ស កែវលក្ស្មី ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៅហាង Love Story Cake ៥. លោក Barang Khun គ្រូបណ្តុះបណ្តាលផ្នែកចំណីអាហារ និងធនធានបដិសណ្ឋារកិច្ចកម្ពុជា។


ដោយចំនួនកន្លែងមានកំណត់ សូមចុះឈ្មោះជាមុនតាមរយៈ៖ https://bit.ly/elevate-ur-baking-skill ឬសូមទិញសំបុត្រចូលរួមតាមរយៈ៖ https://bit.ly/tickets-cakenbake ហើយគ្រប់ការទិញសំបុត្រ នឹងទទួលបាននំខាប់ខេកចំនួន១ និងទឹកបរិសុទ្ធចំនួន១ដប។
លើសពីនេះទៅទៀត កម្មវិធី នឹងមានការដាក់តាំងបង្ហាញខេកដ៏ស្រស់ស្អាតប្លែកៗពី Love Story Cake Shop និង Peninsula ព្រមទាំងការដាក់តាំងបង្ហាញពីភេសជ្ជៈថ្មីៗដែលធ្វើឡើងពីគ្រាប់ស្វាយចន្ទី ពីខាង Domnork Tek – Cashew Innovation។

តស់មកចូលរួមទទួលយកទស្សនីយភាពនៅក្នុងកម្មវិធីថ្ងៃចុងសប្តាហ៍ ដែលពោរពេញដោយភាពផ្អែមល្ហែម និងមកទទួល បទពិសោធជាមួយនំខេកគ្រប់ប្រភេទ ប្លែកៗដ៏អស្ចារ្យ។ ក្រៅពីនេះ អ្នកក៏អាចនាំកូនតូចរបស់អ្នកមក “Kid Corner” ដើម្បីភាពសប្បាយរីករាយជាមួយនឹងការតុបតែងខូគី នំខេក និងអ្វីៗជាច្រើនទៀត ដែលក្លាយជាអនុស្សាវរីយ៍នៃការដុតនំសម្រាប់ក្មេងៗ។ ជិតដល់ថ្ងៃ កម្មវិធី Cake and Bake Festival ហើយណា!! មានបានទិញសំបុត្រសម្រាប់កម្មវិធីនៅ?

តារាងតម្លៃ៖ $3 (សំបុត្រធម្មតា) $5 (កញ្ចប់សំបុត្រគ្រួសារ) សម្រាប់កញ្ចប់សំបុត្រគ្រួសារ រួមមានសំបុត្រធម្មតាសម្រាប់មនុស្សធំ 2សន្លឹក និងក្មេងៗក្រោមអាយុ 10ឆ្នាំ ចូលដោយសេរី។ គ្រប់ការទិញសំបុត្រ នឹងទទួលបាននំខាប់ខេក ចំនួន ១ និងទឹកបរិសុទ្ធចំនួន១ដប។ ទិញសំបុត្រនៅទីនេះ៖ https://bit.ly/tickets-cakenbake ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


