ព័ត៌មានជាតិ
ពលរដ្ឋខ្មែរនៅថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ចំពោះការមិនបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមកក្នុងអំឡុងពេលចូលឆ្នាំខ្មែរ
ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឩសភា ឆ្នាំ២០២៤ខាងមុខនេះ។

ការចេញសារថ្លែងអំណរគុណបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃ ក្នុងការសម្រេចមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋខ្មែរ។
លោក អ៊ន ខ្លង ដែលជាពលរដ្ឋខ្មែររស់ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការចរចារដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះការមិនយកប្រាក់លើការធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតដែលបង្ហាញពីការយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។
លោកថា «ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដោយទទួលបានព័ត៌មានថា សម្ដេចធិបតី បានចរចារជាមួយរដ្ឋាភិបាល ថៃ មិនយកលុយលើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ។ សូមគោរពអរគុណដល់សម្ដេចមហាបបវធិបតី ហ៊ុន ម៉ាណែត»។
ទន្ទឹមនឹងនេះ លោក ឈុត តុលា ជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃម្នាក់ទៀតលើកឡើងដែរថា ការមិនយកប្រាក់លើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុងពេលចូលឆ្នាំខ្មែរសម្រាប់ពលរដ្ឋខ្មែរ គឺជាការជួយសម្របសម្រួលដល់ពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃក្នុងការចេញចូលទៅស្រុកកំណើតរបស់ខ្លួន។ លោកសូមគោរពថ្លែងអំណរគុណ សម្ដេចធិបតី ដែលចរចារជាមួយនាយករដ្ឋមន្រ្តីថៃ ដោយលើកលែងយកតម្លៃសេវាការអនុញ្ញាតចេញ ចូល (Re-entry Permit) ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែ៤ ដល់ថ្ងៃទី១៥ ខែ៥ ឆ្នាំ២០២៤។

គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រឡប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ សម្រាប់រយៈពេលពេញមួយខែមេសាខាងមុខ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


