Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបង្កើត គណៈកម្មាធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

បានផុស

នៅ

សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមេសា បានចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមមាត្រា២ នៃអនុក្រឹត្យ គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានភារកិច្ចដឹកនាំ សម្របសម្រួល និងជំរុញការដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជនលើទិដ្ឋភាពច្បាប់ បច្ចេកទេស ឬ ផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចចម្រុះត្រូវដោះស្រាយដោយ អន្តរក្រសួង និង/ឬ អន្តរស្ថាប័ន និង ដែលលើសពីដែនសមត្ថកិច្ច ឬ លទ្ធភាពសម្រេចរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន និង យន្តការដទៃទៀត រួមទាំងយន្តការក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

បន្ថែមពីនេះ មានភារកិច្ចពិនិត្យ តាមដាន វាយតម្លៃ និង រាយការណ៍ជូននាយករដ្ឋមន្ត្រីចំពោះរាល់បញ្ហាប្រឈម និង សំណូមពរ ដើម្បីជំរុញការដោះស្រាយ និង/ឬ លើកកម្ពស់បរិយាកាសវិនិយោគ និង ធុរកិច្ច។ គណៈកម្មធិការនេះ មានភារកិច្ចដោះស្រាយបញ្ហាប្រឈម ឬ សំណូមពររបស់វិស័យឯកជន តាមករណីនីមួយៗ តាមការបញ្ជាផ្ទាល់ ពីសំណាក់នាយករដ្ឋមន្ត្រី បំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។

គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានធនធានហិរញ្ញវត្ថុ ក្រោមការគ្រប់គ្រង របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និង មានសិទ្ធិប្រើប្រាស់ត្រារបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី សម្រាប់បំពេញ ភារកិច្ច។

គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានសិទ្ធិអញ្ជើញតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬ មានសិទ្ធិសម្រេច ក្នុងនាមប្រធានក្រសួងស្ថាប័ន តាម ការចាំបាច់ ដើម្បីចូលរួមបំពេញភារកិច្ចរបស់គណៈកម្មាធិការ។

គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានសិទ្ធិអញ្ជើញស្ថាប័នស្រាវជ្រាវ វិស័យ ឯកជន ដៃគូអភិវឌ្ឍន៍ និង ជំនាញការ ដើម្បីផ្តល់ព័ត៌មាន និង យោបល់នានា ពាក់ព័ន្ធនឹងការបំពេញ ភារកិច្ចរបស់ខ្លួន។

ប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ទទួលខុសត្រូវរួមក្នុងការ ដឹកនាំគណៈកម្មាធិការ និង ដឹកនាំកិច្ចប្រជុំ ។ ប្រធានអាចចាត់តាំងអនុប្រធាន ឬ សមាជិកគណៈកម្មាធិការ ដឹកនាំការងារជំនួស ក្នុងករណីចាំបាច់ ឬ ប្រធានអវត្តមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានជាតិ២៤ ម៉ោង មុន

ចិន​ដក​តំណែង​​យោធា​ជាន់ខ្ពស់​​ក្រោយ​រកឃើញ​បំពាន​វិន័យ​ធ្ងន់ធ្ងរ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​បាតុករ​ថៃ​​​​​ផ្តើម​ប្រមូលផ្តុំ​នៅ​ក្រុង​បាងកក​ទាមទារ​​​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើភាគខាងត្បូងលីប៉ង់​ដ៏ខ្លាំង​បំផុត​ ក្រោយបទ​ឈប់បាញ​ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម