សន្តិសុខសង្គម
កាច់សោកម៉ូតូមិនបានសម្រេច ជនសង្ស័យ ផ្ទុះអាវុធមួយគ្រាប់ រំដោះបក្សពួករត់គេចខ្លួន
ជនសង្ស័យ ៣នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកនិច មិនបានសម្រេច ខណៈដែលជនរងគ្រោះ ឃេីញទាន់ដេញឃាត់ជនសង្ស័យបានម្នាក់ ហេីយជនសង្ស័យ បានផ្ទុះអាវុធមួយគ្រាប់រំដោះបក្សពួករត់គេចខ្លួនបាត់បង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១នឹង ៣០នាទីយប់ ថ្ងៃទី៣០ខែមេសា ឆ្នាំ ២០២៤ នៅភូមិត្រពាំងល្វា ១ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ជា ណេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស បន្ទាប់ពីទំនេរពីរៀន ធ្វើការខាងចុងភៅ រស់ នៅភូមិកេីតហេតុ។ ម៉ូតូដែលជនសង្ស័យកាច់កមិនបានសម្រេចម៉ាកនិចពណ៌ស ពាក់ស្លាកលេខតាកែវ 1J-9221។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ ខ្លួនបានទុកម៉ូតូនៅកន្លែងកើតហេតុ ហេីយ រូបខ្លួននៅឆ្ងាយពីម៉ូតូដែរ ស្រាប់តែឃេីញជនសង្ស័យម្នាក់ដេីរចុះឡើងៗ ហេីយបានទៅកាច់កម៉ូតូ។ ឃើញដូចនេះខ្លួនបានទៅប្រតាយប្រតប់ជាមួយជនសង្ស័យដោយចាប់បានហេីយ ប៉ុន្តែនៅពេលនោះក៏ស្រាប់តែឃេីញជន សង្ស័យ២នាក់ ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងបានទាញកាំភ្លើងបាញ់ចំនួនមួយគ្រាប់ បណ្តាលឱ្យរូបខ្លួនភ័យ ចំណែកជន សង្ស័យម្នាក់ដែលឃាត់បានរត់ គេចឡេីងជិះម៉ូតូទាំង៣នាក់គេចខ្លួន ដោយបន្សល់វត្ថុតាង នៅកន្លែងកើតហេតុមាន សំបកគ្រាប់កាំភ្លើង សោកាច់កម៉ូតូរួមនឹងស្បែកជើងមួយគូ។

ក្រោយពេលកេីត ហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឱ្យទៅដាក់ពាក្យបណ្ដឹងដេីម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញា តាមនិតិវិធីបន្ត ៕
ដោយ សុខា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


