សុខភាព
ថែសុខភាព ខណៈការប្រែប្រួលអាកាសធាតុឡើងដល់ ៤៦ អង្សាសេ មិនធ្លាប់មាននៅកម្ពុជា
វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះថា នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុន និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លេីសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឬលេះលាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដេីម។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនាពេលនេះ គឺជាការពិតហេីយ ខណៈកំដៅបានកេីនឡេីងអាចដល់ ៤៦ អង្សាសេ ដោយលោស្រីស្នេីសូមឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហេីយ ដែលអាចស្វែងរកមេីលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងបាន។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា អ្វីដែលសំខាន់នៅពេលនេះ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយៈពេលយូរពេក ដែលនាំឱ្យរលាកស្បែក បែកញេីសខ្លាំងពេកធ្វេីឱ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេះលាស់ ដង្ហក់ ឬដួលសន្លប់ ហេីយគាំងបេះដូងស្លាប់ជាដេីម។ ត្រូវរកទីតាំងម្លប់ជ្រក បេីនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន ពិសាទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី ២-៣ លីត្រក្នុងមួយថ្ងៃ។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា សូមកុំពិសាភេសជ្ជៈផ្អែមដែលធ្វេីឱ្យកំដៅខ្លួនបុគ្គលកេីនថែមក្នុងពេលដែលក្តៅខ្លាំងនេះ និងត្រូវប្រេីសម្លៀកបំពាក់ស្រាលស្តេីង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រេីឡូស្យុងការពារកំដៅថ្ងៃ ឬប្រេីឆ័ត្របាំងកំដៅថ្ងៃ។ បេីនៅក្នុងផ្ទះ ឬអគារ អាចប្រេីកង្ហា ឬម៉ាស៊ីនត្រជាក់ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេក៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


