ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េច្រើនជាង ៣០០ កំពុងមានវត្តមាននៅកម្ពុជា
មានក្រុមហ៊ុនកូរ៉េច្រើនជាង ៣០០ កំពុងវិនិយោគនៅកម្ពុជា។ នេះបើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត។

លោក Dukgeun Ahn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ
លោក Dukgeun Ahn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េបានគូសបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េជាច្រើនមានការចាប់អារម្មណ៍វិនិយោគក្នុងប្រទេសកម្ពុជា។ មានសហគ្រាសកូរ៉េច្រើនជាង ៣០០ កំពុងមានវត្តមានវិនិយោគក្នុងប្រទេសកម្ពុជាដែលមាននៅលើវិស័យសំណង់ ហិរញ្ញវត្ថុ និងឧស្សាហកម្ម។
លោក Dukgeun Ahn បន្តថា កម្ពុជាជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កូរ៉េនៅក្នុងតំបន់។ ជាមួយសក្ដានុពលនិងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោក Dukgeun Ahn បានអះអាងថា បានជំរុញឲ្យក្រុមហ៊ុនកូរ៉េជាច្រើនទៀតកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជាក្នុងពេលអនាគត។

គម្រោងអគារ Booyong Town នៅតាមមហាវិថីសហព័ន្ធរុស្សីដែលវិនិយោគដោយវិនិយោគិនកូរ៉េ
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េនៅរសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កូរ៉េជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។
កូរ៉េបានចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់ថា ការផ្តល់ទិដ្ឋាការដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅបានលើកទឹកចិត្ត ក៏ដូចជាជំរុញនិងបានបើកផ្លូវឲ្យសហគ្រាសកូរ៉េកាន់តែច្រើន មកវិនិយោគនៅក្នុងប្រទេសកម្ពុជាមានទាំងសហគ្រាសខ្នាតតូចនិងធំ។

ដើម្បីបង្កើនការទាក់ទាញដល់វិនិយោគិនកូរ៉េ សម្តេចធិបតីបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េ សម្តេចបានលើកគំនិតផ្តួចផ្តើមក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាកូរ៉េ ដែលនឹងជួយជំរុញដល់សហគ្រាសកូរ៉េក្នុងការមកវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


