ព័ត៌មានជាតិ
ផ្អាកការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រ សម្រាប់បងប្អូនឥស្លាម រយៈពេលពីរសប្តាហ៍
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានធ្វើការណែនាំដល់សាសនិករបស់ខ្លួននៅបណ្តារាជធានីខេត្តចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រះសីហនុ ឲ្យផ្អាកការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរ។

តាមរយៈសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២១ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានមានប្រសាសន៍ថា« ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានជម្រាបជូនដល់គណៈអ៊ីម៉ាំរាជធានី គណៈអ៊ីម៉ាំខេត្តកណ្តាល គណៈអ៊ីម៉ាំខេត្តព្រះសីហនុ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀននិងបងប្អូនឥស្លាមទាំងអស់ សូមឲ្យផ្អាកការជួបជុំគ្នា ដើម្បីសឡាតជុំអាត់ថ្ងៃសុក្រ និងសឡាតពើរជើម៉ាអះ នៅគ្រប់ម៉ាស្ទិទ និងស៊ូរ៉ាវ ចាប់ពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១»។

ក្នុងសេចក្តីជូនដំណឹងនេះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏បានធ្វើការណែនាំដល់គណៈអ៊ីម៉ាំ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំមាស្ជិទ គ្រូបង្រៀន និងបងប្អូនសាសនិកឥស្លាម ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តន៍តាមវិធានការសុខាភិបាល និងត្រូវ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានម៉ឺងម៉ាត់និងហ្មត់ចត់ជាទីបំផុត ដើម្បីឲ្យប្រាកដថា នៅតាមសហគមន៍នីមួយៗនឹងមិនបន្តមានការឆ្លងជំងឺកូវីដ១៩នោះឡើយ។

ជាមួយគ្នានេះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏បានជំរុញឲ្យធ្វើការរឹតបណ្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធាន ៣ ការពារ – និង៣កុំ – ឲ្យបានម៉ឺងម៉ាត់។ ក្នុងនោះត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមឲ្យបានខ្ជាប់ខ្លួនក្នុងចន្លោះយ៉ាងតិច១,៥ ម៉ែត្រ – ត្រូវរក្សាអនាម័យ សំអាតខ្លួនប្រាណ សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗជាប្រចាំ – មិនត្រូវចាប់ដៃនៅពេលធ្វើគារវកិច្ចគ្នា ត្រូវជំនួសដោយការលើកដៃជាសញ្ញាឬផ្តល់សាឡាម – ត្រូវពាក់ម៉ាស វាស់កម្ដៅ សម្អាតដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបាន ជាប្រចាំ ហើយក្នុងករណីមានអាការៈសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បង្ហាញនូវជំនឿយ៉ាងមុតមាំថា គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀន ព្រមទាំងបងប្អូនសាសនិកឥស្លាមទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួល ខុសត្រូវខ្ពស់។


គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ កុម្ភៈនេះ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩ ឡើងដល់ចំនួន៧៤១ នាក់ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន២៣៤នាក់ និងមានអ្នកព្យាបាលជាសះស្បើយចំនួន៤៧៧ នាក់ និង អ្នកកំពុងព្យាបាលមានចំនួន ២៦២ នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ១៥០០នាក់ ជាប់ពាក់ព័ន្ធ និង ១៩នាក់ឆ្លង ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅខេត្តកណ្ដាល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី