Connect with us

ព័ត៌មានជាតិ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ប្រាប់ពីគន្លឹះលើកកម្ពស់អនាម័យជនបទដល់មន្រ្តីពាក់ព័ន្ធ

បានផុស

នៅ


មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានប្រាប់ពីគន្លឹះសំខាន់ដល់មន្រ្តី និងអាជ្ញាធរមូលដ្ឋានពីការលើកកម្ពស់អនាម័យជនបទ ដើម្បីទទួលបានសុខភាពល្អក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ថា លោកបានអញ្ជើញអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ប្រមាណ៤៧នាក់ បង្ហាញពីចំណេះដឹងមួយចំនួនដើម្បីឱ្យសហគមន៍មានអនាម័យល្អប្រសើរសម្រាប់រស់នៅ។

លោក អៀង ដារ៉ាវុធ បន្តថា គោលដៅចម្បងដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ចង់បង្ហាញនោះ គឺទី១ផ្តល់ចំណេះដឹងផ្នែក ការលើកកម្ពស់អនាម័យជនបទ ទី២ ស្ថានភាពអនាម័យនៅខេត្តកោះកុង ទី៣លើកផែនការណែនាំ និងជំរុញដល់មូលដ្ឋានភូមិ ឃុំដែលពុំទាន់បញ្ឈប់បន្ទោបង់ពាសវាលពាសកាលរបស់ស្រុក/ក្រុងទាំង៧ក្នុងខេត្តកោះកុង។

បើតាមលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ការងារអនាម័យរបស់ប្រជាពលរដ្ឋក្នុងសហគមន៍តាមជនបទ ត្រូវតែខិតខំធ្វើអោយសម្រេចបានទាំងការផ្គត់ផ្គង់ទឹកស្អាត ទាំងការលើកកម្ពស់អនាម័យជនបទ បានអាត្រាគ្រប​ដណ្តប់១០០% មានន័យថា ប្រជាពលរដុ្ឋគ្រប់រូបនៅភសហគមន៍ជនបទ ត្រូវបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អប្រកបដោយនិរន្តរភាព។

លោក វណ្ណ សាឬទ្ឋិ មកពីក្រសួងអភិវឌ្ឍន៍ និងជាគ្រូបង្គោល ថ្លែងថា ការប្រើប្រាស់បង្គន់អនាម័យ តាមក្បួនខ្នាតអនាម័យត្រឹមត្រូវតាមការណែនាំ នឹងឈានទៅបញ្ចប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងមូលដ្ឋានសហគមន៍ ពិសេសការហូបស្អាត ការផឹកស្អាត ការរស់នៅស្អាត និងបរិស្ថានល្អ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម