សេដ្ឋកិច្ច
ថៃបង្កើនធនធានមនុស្សលើវិស័យបន្ទះឈីប ដើម្បីទាក់ទាញការវិនិយោគបរទេសនាពេលអនាគត
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលថៃគ្រោងនឹងបង្កើតក្រុមប្រឹក្សាភិបាលបន្ទះឈីបជាតិ ដើម្បីកំណត់យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មដ៏សំខាន់នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

ថ្លែងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចជាមួយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន លោក Pichai បាននិយាយថា ការបង្កើតក្រុមប្រឹក្សាភិបាលបន្ទះឈីប នឹងជួយទាក់ទាញការវិនិយោគបរទេស និងជំរុញការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសថៃ ឱ្យសម្រេចបាននូវគោលដៅកំណើន ៥ ភាគរយជារៀងរាល់ឆ្នាំ។
លោកបានបន្ថែមថា ថៃបានដើរយឺតជាងប្រទេសផ្សេងទៀតក្នុងតំបន់រួចទៅហើយក្នុងការមានគណៈកម្មាធិការជាតិ ដែលផ្ដោតលើឧស្សាហកម្មបន្ទះឈីប ដែលជាវិស័យសំខាន់សម្រាប់ផែនការវិនិយោគនាពេលអនាគតរបស់ប្រទេស។

ឧបនាយករដ្ឋមន្ត្រីដដែល បានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃចន្ទ ក៏បានពិភាក្សាអំពីកង្វល់របស់អ្នកវិនិយោគ និងសហគ្រិនបរទេសទាក់ទងនឹងកង្វះជំនាញកម្រិតខ្ពស់ក្នុងចំណោមពលករថៃ។
លោកថា កិច្ចប្រជុំបានស្នើឱ្យសហការជាមួយរោងចក្រ និងសាកលវិទ្យាល័យនានានៅកោះតៃវ៉ាន់ ដើម្បីបញ្ជូននិស្សិតថៃទៅបណ្តុះបណ្តាល និងពង្រឹងជំនាញអេឡិចត្រូនិករបស់ពួកគេ ដូច្នេះពួកគេអាចបំពេញតម្រូវការទីផ្សារបានភ្លាមៗក្រោយបញ្ចប់ការសិក្សា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ