សេដ្ឋកិច្ច
ការនាំចេញថៃ កើនឡើងជាង ៧ ភាគរយ ដល់ ២៦,២២ ប៊ីលានដុល្លារនៅខែឧសភា
ការនាំចេញរបស់ប្រទេសថៃក្នុងខែឧសភា បានកើនឡើងដល់ ៧,២ ភាគរយ ជាមួយនឹងទំហំទឹកប្រាក់សរុប ២៦,២២ ប៊ីលានដុល្លារ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ១៤ ខែ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម លោក Poonpong Naiyanapakorn បាននិយាយកាលពីថ្ងៃសុក្រថា ការកើនឡើងនេះបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មជាលើកដំបូងក្នុងរយៈពេល៥ខែ។ ការនាំចេញ ដោយមិនរាប់បញ្ចូលផលិតផលប្រេង មាស និងផលិតផលយោធា បានកើនឡើង ៦,៥ ភាគរយ។
ផ្ទុយទៅវិញ ការនាំចូលក្នុងខែឧសភា មានតម្លៃ ២៥,៥៦ ប៊ីលានដុល្លារ ពោលគឺធ្លាក់ចុះ ១,៧ ភាគរយ ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្ម ៦៥៦ លានដុល្លារ។ ការនាំចេញក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៤ កើនឡើង ២,៦ ភាគរយ ក្នុងចំនួនសរុប ១២០,៤៩ ប៊ីដុល្លារ។

ការកើនឡើងគួរឱ្យកត់សម្គាល់ នៃការនាំចេញរបស់ថៃ ជំរុញដោយវិស័យកសិកម្ម។ លើសពីនេះទៀត វិស័យផលិតកម្មសកល បានបង្ហាញពីការស្ទុះងើបឡើងវិញដ៏រឹងមាំនៃតម្រូវការ ដែលបង្ហាញពីកំណើនសេដ្ឋកិច្ចសកលជាបន្តបន្ទាប់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា វានៅតែមានហានិភ័យទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងការកើនឡើងថ្លៃដឹកជញ្ជូនលើផ្លូវដឹកជញ្ជូនមួយចំនួន ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញរបស់ថៃ នៅក្នុងឆមាសទី២នៃឆ្នាំនេះ៕
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


