ព័ត៌មានជាតិ
ទីតាំងចាក់វ៉ាក់សាំងតាមបណ្តាខេត្ត ១៥ ទៀតចាប់ផ្តើមនៅថ្ងៃនេះ
តាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់មន្ត្រីអាទិភាព ដូចជាមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ នេះ នៅតាមបណ្តារខេត្តចំនួន ១៥ ក្នុងទីតាំង ៨៣ កន្លែង។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញលិខិតអញ្ជើញមួយបញ្ជាក់ថា «សូមអញ្ជេីញមន្រ្តីរាជការសុខាភិបាលទូទាំងខេត្តត្បូងឃ្មុំ និងមន្រ្តីនគបាលនៃស្នងការដ្ឋាននិងអធិការដ្ឋានក្រុងស្រុកនៃខេត្តត្បូងឃ្មុំ » ចូលរួមចាក់វ៉ាក់សាំង កូវីដ-១៩ តាមន្ទីរពេទ្យបង្អែកស្រុកទាំង៦ដោយឡែកស្រុកត្បូងឃ្មុំចាក់នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ។
ក្រៅពីខេត្តត្បូងឃ្មុំ មានខេត្តជាច្រើនផ្សេងទៀត ដូចជាខេត្តកណ្តាល ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រៃវែង តាកែវ កំពត កំពង់ចាម សៀមរាប ព្រះវិហារ ត្បូងឃ្មុំ កំពង់ស្ពឺជាដើម។
ក្រសួងសុខាភិបាល បានបន្ថែមទីតាំងចាក់វ៉ាក់សាំង ៨៣កន្លែង នៅតាមបណ្តាខេត្ត១៥ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ដើមខែមីនានេះ តទៅ៕



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


