Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​លើកបញ្ហា ៣ ចំណុចរឿងទឹកស្អាត​នៅស្រុក​មោងឫស្សី ខណៈម្ចាស់​សហគ្រាស​ឆ្លើយតបទៅវិញ

បានផុស

នៅ

ពលរដ្ឋ​ប្រើប្រាស់ទឹកស្អាតក្នុងស្រុកមោងឬស្សី បាន​ធ្វើការរិះគន់យ៉ាងខ្លាំងទៅលើទីតាំងផលិតទឹកស្អាតរបស់​​សហគ្រាសទឹកស្អាត ផាន់ណារ៉ា ស្រុកមោងឬស្សី ដោយបាន​ចោទប្រកាន់ថាគ្មានតម្លាភាព ហើយ​ទឹកគ្មានអនាម័យ ដែលការលើកឡើង​នេះសង្កត់ធ្ងន់ទៅលើ​ការ​ទាញយកទឹកពីប្រភពដែលកខ្វក់ និងមិនគួរឲ្យចង់ប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះមានប្រភពមួយចំនួន បានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គម ដែលបានចោទប្រកាន់ទៅលើទីតាំងផលិតទឹក​ស្អាតក្នុងស្រុកមោងឫស្សីថាគ្មានតម្លាភាព ដែលប្រភពទាំងអស់នោះបានលើកឡើងនូវបញ្ហា ៣ ចំណុចសំខាន់ៗដូចជា : ក្រុមហ៊ុនបានស្រង់លេខនាឡិកាស្ទង់ទឹកលើសម៉ែត្រគូបរបស់អតិថិជន លុះនៅពេលបែកការទើបក្រុមហ៊ុនព្រមកាច់​កង​​សងវិញនៅខែក្រោយៗមកទៀត។

បញ្ហានេះប្រជាពលរដ្ឋបានលើកឡើងថា ដោយសារតែពួកគាត់រវល់ការងារមិនបានចុះពិនិត្យផ្ទៀងផ្ទាត់ទៅលើវិក័យប័ត្រជាមួយ​នឹងកុងទ័រទឹក លុះនៅពេលទៅពិនិត្យទើបដឹងថា ក្រុមហ៊ុនបានកត់ត្រាលើសលេខកុងទ័ររហូតដល់ជាង ៧០ ម៉ែត្រ​គូប ទើបមានការតវ៉ាគ្នាដូច្នេះហើយទើបក្រុមហ៊ុនកាត់បណ្ដាក់ដើម្បីរំលោះសងម្ចាស់កុងទ័រវិញ។ មានន័យថាក្រុមហ៊ុនបានកេ​ប្រវ័ញ្ចទៅលើលេខកុងទ័រទឹកហើយយកលុយមុនអស់ទៅហើយ។

បញ្ហាទី ២ អ្នកប្រើប្រាស់ទឹកស្អាតបានលើកឡើងថា ពួកគេបានទូទាត់លុយតាម QR រួចទៅហើយលុះដល់ថ្ងៃដាច់ខែខាង​ក្រុមហ៊ុនទឹកស្អាតបានយកវិក័យប័ត្រមកដល់ផ្ទះ ដើម្បីទារលុយម្ដងទៀត។ បញ្ហានេះពលរដ្ឋ​មានការងឿងឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនមិនពិនិត្យឲ្យបានច្បាស់លាស់នៅពេល ដែលអតិថិជនប្រើប្រាស់ទឹកបានទូទាត់តាម QR រួចទៅហើយបែរជាក្រុមហ៊ុនមកទារលុយម្ដងទៀតយ៉ាងដូច្នេះ។

រឿងដែលសំខាន់ជាងនេះទៅទៀត គឺប្រភពទឹកឆៅដែលក្រុមហ៊ុនទឹកស្អាត បានទាញយកមកផលិតជាទឹកស្អាតគឺយកពីក្នុងស្ទឹងមោងឬស្សីដែលបច្ចុប្បន្នទឹកស្ទឹង​ស្ថិតនៅក្នុងបាតស្ទឹង និងមានសភាពកខ្វក់ឡើងស្លែខៀវ សឹងតែមានក្លិនស្អុយ​ថែមទៀតផង ដែលប្រជាពលរដ្ឋមានអារម្មណ៍មិនចង់ហ៊ានប្រើប្រាស់ព្រោះដោយសារតែប្រភពទឹកកខ្វក់ខ្លាំងពេក។

ជុំវិញបញ្ហាខាងលើនេះ អ្នកស្រី រឿន មុំ ជាម្ចាស់សហគ្រាសទឹកស្អាត ផាន់ណារ៉ា ស្រុកមោងឬស្សី បានបញ្ជាក់កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា នេះថា រាល់បញ្ហាដែលកើតឡើងខាងលើគឺមានចំណុចខ្លះ អ្នកស្រីទទួលស្គាល់ថាពិតជាត្រឹមត្រូវដូចជាការចុះស្រង់លេខនាឡិកាស្ទង់ ហើយមានការកត់លេខកុងទ័រលើស គឺបុគ្គលរូបនោះអ្នកស្រីបានបញ្ឈប់ពីការងាររួចទៅហើយ ដោយសារតែបុគ្គលរូបនេះប្រព្រឹត្តអំពើមិនគប្បីទៅលើអតិថិជន ដូច្នេះទើបអ្នកស្រីបញ្ឈប់ពីការងារ ហើយទូទាត់សងទៅម្ចាស់វិញ តាមរយៈការកាត់ថ្លៃប្រើប្រាស់ទឹកប្រចាំខែរហូតដល់រួចរាល់លុយទាំងអស់នេះ។

អ្នកស្រី​បន្ត​ថា ត្រង់ចំណុចដែលថា ការទូទាត់លុយតាម QR រួចហើយ តែក្រុមហ៊ុននៅតែទៅទារលុយទៀតនោះគឺអ្នកស្រីបានសំណូមពរឲ្យអតិថិជនដែលប្រើប្រាស់ទឹកស្អាតទាំងអស់ សូមទៅផ្លាស់ប្ដូរឈ្មោះនៅក្រុមហ៊ុនផលិតទឹកស្អាតដើម្បីឲ្យសមស្របទៅនឹងកុងដែលបាញ់លុយតាម QR ព្រោះដោយសារតែអ្នកខ្លះដាក់ឈ្មោះប្រពន្ធនៅក្នុងពាក្យស្នើសុំប្រើប្រាស់ទឹក លុះអ្នកបាញ់លុយគឺជាប្ដី ដូច្នេះក្រុមហ៊ុនមិនអាចដឹងថាអ្នកបាញ់នោះជានរណាឡើយព្រោះពុំមានឈ្មោះនៅក្នុងបញ្ជីក្រុមហ៊ុន។

ដោយឡែកសម្រាប់ទឹកស្ទឹងមោងដែលមានសភាពកខ្វក់ និងឡើងស្លែពណ៌ខៀវនោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែអ្នកស្រីបានអះអាងថា ប្រភពទឹកមានតែមួយ គឺស្ទឹងមោងឬស្សីដូច្នេះគ្មានជម្រើសណាមួយក្រៅពីនេះឡើយ ប៉ុន្តែដោយគ្រាន់តែក្រុមហ៊ុនត្រូវចំណាយទៅលើថ្នាំនិងក្លរីនច្រើន ដើម្បីបម្លែងទឹកឱ្យថ្លាសម្រាប់ប្រើប្រាស់បាន ប៉ុន្តែអ្នកស្រីក៏ទទួលស្គាល់ដែរថាយូរៗម្ដងទឹកមានសភាពកករដីគឺពិតប្រាកដ ប៉ុន្តែក្រុមហ៊ុនរបស់អ្នកស្រីមិនអាចផលិតទឹកឲ្យបានស្អាតដូចនៅទីក្រុងភ្នំពេញឡើយ ព្រោះសម្ភារៈនិងបរិក្ខារវាខុសគ្នាឆ្ងាយ។

បើទោះបីជាក្រុមហ៊ុនមានការស្រាយបំភ្លឺយ៉ាងណាក៏ដោយ ក៏មជ្ឈដ្ឋានពលរដ្ឋ​មួយចំនួននៅក្នុងស្រុកមោងឬស្សីដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ទឹកស្អាតជិត ៥.០០០ ខ្នង ផ្ទះ នៅក្នុងចំនួន ២៣ ភូមិ នៅតែមានការរិះគន់ទៅលើក្រុមហ៊ុនផលិតទឹកស្អាតនេះដដែល ដោយសារតែមានពេលខ្លះពលរដ្ឋ​សឹងមិនហ៊ានប្រើប្រាស់ទឹកដោយសារតែមានក្លិនមិនល្អទៅជាមួយ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម