សេដ្ឋកិច្ច
តម្លៃប្រេងសកលធ្លាក់ចុះ ដោយសារកង្វល់ពីតម្រូវការខ្សោយនៅអាមេរិក ក្រោយស្តុកប្រេងកើន
តម្លៃប្រេងឆៅសកលបានធ្លាក់ចុះក្នុងម៉ោងជួញដូរនៅអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែកង្វល់ពីកម្សោយនៃតម្រូវការនៅសហរដ្ឋអាមេរិក ក្រោយស្តុកប្រេងកើនឡើងគួរឱ្យភ្ញាក់ផ្អើល ទោះបីការរីករាលដាលនៃជម្លោះនៅមជ្ឈិមបូព៌ា អាចរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅពីក្នុងតំបន់នេះក៏ដោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។

ប្រេងឆៅនាពេលអនាគតម៉ាក Brent បានធ្លាក់ចុះ ៣០ សេន ឬ ០,៤ ភាគរយ មកត្រឹម ៨៤,១៧ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅនាពេលអនាគតម៉ាក West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ៣២ សេន ឬ ០,៤ ភាគរយ មកត្រឹម ៨០,៥៨ ដុល្លារ/បារ៉ែល។
ម៉ាកប្រេងទាំង២ បានកើនឡើងតិចតួចកាលពីថ្ងៃពុធ។ លោក Tsuyoshi Ueno សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI បានប្រាប់រ៉យទ័រថា៖ «ការកើនឡើងនៃការរំពឹកទុកស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធទៅលើទីផ្សារ ដោយបង្កការភ័យខ្លាចថា វាអាចធ្វើឱ្យតម្រូវការធ្លាក់ចុះ»។

យ៉ាងណាមិញ អ្នកជំនាញដដែលបន្ថែមថា ទីផ្សារប្រេងឆៅកំពុងស្ថិតក្នុងស្ថានភាពមិននឹងន ដោយបង្កើនការរំពឹងទុកផងដែលថា កំណើនភាពតានតឹងនៅមជ្ឈិមបូព៌ារវាងអ៊ីស្រអែល និងក្រុមហេសបូឡារបស់លីបង់ អាចរារាំងការផ្គត់ផ្គង់ ប្រេង ។
រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍ពីការកើនឡើងប្រេង ៣,៦ លានបារ៉ែលក្នុងស្តុកប្រេងឆៅរបស់ប្រទេសកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ ស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក ក៏បានកើនឡើងផងដែរ ២,៧ លានបារ៉ែល ដែលខុសពីការព្យាកររបស់អ្នកវិភាគ។
តម្រូវការប្រេងសាំងសម្រាប់យានយន្ត បានធ្លាក់ចុះប្រហែល ៤១៧ ០០០ បារ៉ែល/ថ្ងៃកាលពីសប្ដាហ៍ មកត្រឹម ៨,៩៧ លានបារ៉ែល/ថ្ងៃ។ អ្នកជំនាញនិយាយថា តម្រូវការខ្សោយក្នុងរដូវក្ដៅ ដែលជារដូចកាលពលរដ្ឋអាមេរិកជាច្រើនធ្វើដំណើរ បានបង្កឱ្យមានការព្រួយបារម្ភ ជាពិសេសក្នុងចំណោមពាណិជ្ជករ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


