ព័ត៌មានជាតិ
លោក ទិត សុធា អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះគណនីតេឡេក្រាមក្លែងក្លាយ
លោក ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះមានជនខិលខូច បានយករូបថតរបស់លោកទៅបង្កើតគណនីតេឡេក្រាម ដើម្បីធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ។

លោករដ្ឋលេខាធិការ បានចេញមកបញ្ជាក់ថា មានជនខិលខូចបានយករូបថតរបស់លោក ទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ ដែលគណនីតេឡេក្រាមនោះមិនមែនជាគណនីរបស់លោកទេ និងសូមឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាប្រុងប្រយ័ត្ន។
ជាមួយគ្នានេះ លោកបានប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើនានាដែលគណនីនេះប្រព្រឹត្ត ដែលអាចបង្កបញ្ហា ឬផលប៉ះពាល់ណាមួយ។ លើសពីនេះ លោកក៏បានអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


