ព័ត៌មានជាតិ
លោក ពុយ គា អំពាវនាវអាជ្ញាធរពិចារណាវិធានការចំពោះអ្នកសារព័ត៌មាន ដើម្បីរក្សាសេរីភាពសារព័ត៌មាន
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការតាមដាន និងឃ្លាំមើលបញ្ហាសង្គម ជាពិសេសចំណុចអសកម្ម ឬអវិជ្ជមាន ដើម្បីជំរុញឱ្យមានការកែប្រែ និងធ្វើឱ្យប្រសើរឡើង។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុក លោក បានបញ្ជាក់ថា ទោះជាយ៉ាងណា នៅមានអ្នកសារព័ត៌មានមួយចំនួនតូច ដែលពេលខ្លះអាចសរសេរព័ត៌មានដោយផ្អែកលើពាក្យសំដី ឬដំណឹងដែលទទួលបាន ដោយខ្វះការផ្ទៀងផ្ទាត់ និងការថ្លឹងថ្លែងពាក្យពេចន៍តាមបែបវិជ្ជាជីវៈ។ លោកថា ការខ្វះការយកចិត្តទុកដាក់បែបនេះ អាចនាំឱ្យមានការប្តឹងផ្តល់តាមផ្លូវច្បាប់ ឬតម្រូវឱ្យធ្វើការកែតម្រូវភ្លាមៗ។

លោក ពុយ គា បានអះអាងថា ការតម្រូវឱ្យកែអត្ថបទដែលផ្សាយខុស ឬការប្តឹងទៅតុលាការ គឺជាវិធានការសកលដែលត្រូវបានអនុវត្តជាទូទៅ។ លោកបន្ថែមថា ប្រសិនបើអ្នកសារព័ត៌មានរូបណាមួយត្រូវបានរកឃើញថាមានកំហុសជាបន្តបន្ទាប់ វាអាចធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីមហាជន និងធ្វើឱ្យកេរ្តិ៍ឈ្មោះរងការខូចខាតក្នុងសង្គមអ្នកសារព័ត៌មានផងដែរ។ ក្នុងករណីខ្លះ អ្នកសារព័ត៌មានអាចត្រូវបានស្ថាប័នបណ្ដេញចេញពីការងារ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងថា វិធានការផ្សេងៗ ដូចជាការចាប់ខ្លួន និងពេលខ្លះរហូតដល់វាយខ្នោះ ក្នុងករណីដែលមិនមែនជាបទល្មើសជាក់ស្តែង អាចបង្កផលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងធ្វើឱ្យរូបភាពប្រទេសទាំងមូលរងការខូចខាតបន្ថែមទៀត ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន។ លោក ពុយ គា បានអំពាវនាវឱ្យអាជ្ញាធរមេត្តាពិនិត្យ និងគិតគូរលើរូបភាពប្រទេសទាំងមូល ចាប់ពីពេលនេះរហូតទៅមុខ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


