Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែងអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយស័ក្ដិ១ថ្នាក់

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា សម្រេចដកតំណែងលោកវរសេនីយ៍ទោ សំអាង ផានី ពីអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់។ នេះបើតាមប្រកាសស្ដីពីការដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្ដិមន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី០៦ ខែឧសភា ប៉ុន្តែទើបផ្សព្វផ្សាយនាថ្ងៃទី០៣ ខែកក្កដា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ក្នុងប្រកាសស្ដីពីការដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្ដិមន្ត្រីនគរបាលជាតិកម្ពុជា  បានឱ្យដឹងថា ការសម្រេចដកតំណែងលោកវរសេនីយ៍ទោ សំអាង ផានី ពីអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ គឺដោយសារតែ លោក សំអាង ផានី ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាត់វិធានការក្ដៅចំពោះមន្ត្រីដែលល្មើសវិន័យ មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងសារធាតុញៀន ក្រោមរូបភាពពិន័យ ដកហូតមុខតំណែង បន្ថយឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខណ្ឌជាដើម។

គួរឱ្យដឹងថា ចាប់ពីចាប់ផ្ដើមនីតិកាលទី៧រហូតដល់បច្ចុប្បន្ន យ៉ាងហោចណាស់មានមន្ត្រីលើសពី១០០នាក់ ត្រូវបានក្រសួងមហាផ្ទៃ ដកហូតតំណែង និងបណ្ដេញចេញពីក្របខណ្ឌ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម