Connect with us

នយោបាយ

តុលាការសម្រេចពិន័យប្រធានបក្សភ្លើងទៀន ចំនួន១០លានរៀល និងសងជំងឺចិត្ត៦០០០លានរៀល

បានផុស

នៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដោយពិន័យប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថវិកាចំនួន១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៦ ០០០លានរៀល ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសាលក្រមបានប្រកាសរួចរាល់ លោក ជូង ជូងី ជាមេធាវីការពាការសិទ្ធិឱ្យលោក ទាវ វណ្ណុល បានថ្លែងនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ព្រោះថា អ្វីៗដែលលោកទាវ វណ្ណុល និយាយជាការពិត និងជាការបញ្ចេញមតិ។

សូមបញ្ជាក់ថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លេីងទៀន ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្តឹងពីបទធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជារដ្ឋាភិបាល និងរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់បទសម្ភាសន៍ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំង អន្តរជាតិ RFI ជាខេមរភាសា ក្នុងខណៈពេលដែលលោក ទាវ វណ្ណុល ទៅបំពេញបេសកកម្មការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

តាមរយៈការដកស្រង់សម្ដីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថា រាជរដ្ឋាភិបាល បានដាក់កាំមេរ៉ានៅមុខផ្ទះរបស់លោក​ ដេីម្បីឃ្លាំមេីលសកម្មភាព២៤ម៉ោង។ លោក បន្តថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងលិទ្ធិប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។

តែយ៉ាងណា តាមប្រភពមួយចំនួន បានបញ្ជាក់ថា ពេលនេះលោក ទាវ វណ្ណុល មិនស្ថិតនៅក្នុងប្រទេសទេ៕

ដោយ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម