ព័ត៌មានជាតិ
មេបក្សភ្លើងទៀន ត្រូវតុលាការកោះហៅ ក្រោយមានបណ្ដឹងពីរដ្ឋាភិបាល
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះឱ្យចូលទៅកាន់យ្យការអមសាលាដំបូងរាជធានី នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី ០៥ ខែមេសា នេះ។

តាមសេចក្ដីប្រកាសព័ត៌មាន លោក ទាវ វណ្ណុល ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជាប្តឹងពីបទធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន ខណៈពេលដែលលោក ទាវ វណ្ណល ទៅប្រទសជប៉ុន កាលពីពេលថ្មីៗកន្លងទៅនេះ។
គួររម្លឹកថា ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន លោក ទាវ វណ្ណុល មេបក្សប្រឆាំងរូបនេះ បានចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា ដាក់កាមេរ៉ាឃ្លាំមើលរបស់លោក២៤ម៉ោង។ លោក ទាវ វណ្ណុល ក៏បានចោទថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែង នយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។

ភ្លាមៗដោយមិនបង្អង់យូរឡើយ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញមកទាត់ចោលសម្ដីរបស់លោក ទាវ វណ្ណុល ភ្លាម។ អ្នកនាំពាក្យបានឱ្យដឹងថា គ្មានការដាក់កាមេរ៉ាឃ្លាំមើលសកម្មភាពលោក ទាវ វណ្ណុល ដូចការមូលបង្កាច់ ឡើយ។ មួយវិញទៀត សម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា គឺធ្វើឡើងចំពោះតែអ្នកដែលល្មើសច្បាប់ប៉ុណ្ណោះ គ្មានការរើសអើងលើបុគ្គលណាម្នាក់ មានឋានៈអ្វី ឬអនុវត្តន៍ច្បាប់ចំពោះតែអ្នកនយោបាយឡើយ។ ការអនុវត្តច្បាប់នៅកម្ពុជា គឺជាការងារចាំបាច់បំផុតដើម្បីធានា និងពង្រឹងនីតិរដ្ឋ ដូចប្រទេសជឿនលឿនបានអនុវត្តន៍ដូចគ្នា៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី