ព័ត៌មានជាតិ
ត្រឹមពាក់កណ្តាលយប់មិញ ខេត្តព្រះសីហនុរកឃើញវិជ្ជមាន ៧១ នាក់ នៃសំណាកជិត ១ ម៉ឺននាក់
អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ និង០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៧១នាក់ ស្រី៣២នាក់(ជនជាតិចិន ៦០នាក់ ស្រី២៥ នាក់ ស្រ្តីជនជាតិវៀតណាម ៥នាក់ ជនជាតិខ្មែរ៦នាក់ ស្រី២នាក់)។
នៅយប់ថ្ងៃ៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៍មានចំនួន១១ច្បាប់ខុសៗគ្នា ប្រកាសប្រាប់ដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកបើកបររថយន្ត និងម៉ូតូឡំប្រឺតាកង់បី ដែលបានដឹកភ្ញៀវ រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ (ដូចក្នុងសេចក្តីជូនដំណឹង) អញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ក្នុងការផ្ញើសារជាសំឡេង នៅយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ផ្ដាំទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពិនិត្យមើលទាក់ទងនឹងករណីកើនឡើងនៃអ្នកវិជ្ជមានកូវីដ-១៩នៅខេត្តព្រះសីហនុ តែមិនអាចបិទក្រុងព្រះសីហនុបានទេ ដោយគប្បីយកវិធានការបន្ទាន់ ចំនួនពីរ ដែលវិធានការទី១ គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង គឺធ្វើម៉េចគឺខិតខំកាត់ចលនាមនុស្សកុំឱ្យចេញ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


