ព័ត៌មានជាតិ
ព្រះអង្គ ចន្ទមុនី បាននិមន្ដដល់ខេត្តស្ទឹងត្រែងហើយនៅព្រឹកថ្ងៃទី២៤សីហានេះ
ក្នុងដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែល កម្ពុជា ឡាវ វៀតណាម រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅព្រឹកថ្ងៃទី២៤សីហា ឆ្នាំ២០២៤នេះ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្ដទៅដល់ខេត្តស្តឹងត្រែងហើយ និងគ្រោងបន្ដដំណើរទៅខេត្តព្រះវិហារបន្តទៀត។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា តបតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ស្ថាប័នក្នុងខេត្តបានរួមគ្នាទទួលអនុវត្តកិច្ចការងារដំណើរ និងបន្តទស្សកិច្ចរបស់ព្រះធម្មវនវាសី ចន្ទមុនី រយៈពេលពេញមួយថ្ងៃ ប្រកបដោយលទ្ធផលបានល្អប្រសើរ។
លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា ព្រះធម្មវនវាសី ចន្ទមុនី បានជួបជាមួយប្រជាពលរដ្ឋក្រុងស្ទឹងត្រែង នៅវត្តស្រះកែវមុនីវណ្ណសម្តែងធម្មទេសនា។ និមន្តទៅទស្សកិច្ចតាមខ្សែបន្ទាត់ព្រំដែនបង្គោលព្រំដែន០៣៨ច្រកព្រំដែនត្រពាំងគ្រៀល។ បន្តដំណើរមកទស្សនកិច្ចតំបន់មរតកប្រសាទព្រះគោ ស្រុកថាឡាបរិវ៉ាត់។ ហើយបញ្ចាប់ដំណើរទស្សនកិច្ចនេះព្រះអង្គបាននិមន្តទៅខេត្តព្រះវិហារ។

លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា នៅតាមចំណុចគោលដៅទាំង៦ ព្រះធម្មវនវាសី ចន្ទមុនី ក៏បានជួបប្រជាពលរដ្ឋជាច្រើនពាន់នាក់ ទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនា ព្រោះប្រជាពលរដ្ឋមានជំនឿជឿជាក់ទៅលើព្រះបរមីព្រះអង្គ បានផ្តល់នូវសេចក្តីសុខចម្រើន។ ហើយក្នុងដំណើរនិមន្ត ទស្សនកិច្ច តំបន់ព្រំដែន ព្រះអង្គធម្មវនវាសី ចន្ទមុនី មានសង្ឃដីកាថា ការនិមន្តធ្វើដំណើររួមជាមួយនឹងប្រជាពលរដ្ឋពុទ្ធបរិស័ទ ថ្នាក់ដឹកនាំមន្ត្រីរាជការ មកដល់តំបន់ព្រំដែន បានបង្ហាញពីចលករមួយ សម្រាប់ឱ្យយុវជន បានមកទស្សនាបន្តតាមក្រោយ ដើម្បីស្វែងយល់ពីសមិទ្ធផលបង្គោលព្រំដែន ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ នៅលើទឹកដីរបស់យើង។

ព្រះអង្គ មានសង្ឃដីការទៀតថា នៅរដូវប្រាំងខាងមុខនេះ ព្រះអង្គនឹងដឹកនាំធ្វើធម្មយាត្រាធំមួយ ដើម្បីឲ្យប្រជាពលរដ្ឋ បានមកស្គាល់តំបន់ប្រវត្តិសាស្ត្រក្នុងស្ថានភាពស្រឡាញ់ជាតិពិតប្រាកដ។ ព្រោះរាជរដ្ឋាភិបាល កាលពីអាណត្តិកន្លងមក ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន និងបានបោះបង្គោល នៅតាមចំណុចនីមួយៗ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាឡាវបានរួចរាល់ សម្រាប់បង្ហាញពីការទទួលខុសត្រូវក្នុងការការពារទឹកដីនៃយើង។

ព្រះអង្គក៏សូមកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងប្រជាពលរដ្ឋកំពុងរស់នៅមានភាពសុខសាន្ត គ្មានអ្វីកើតឡើងនោះទេ។ ព្រះអង្គក៏សូមឲ្យប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងនឹងរូបរួមគ្នា ដើម្បីការពារទឹកដីរបស់យើង និងសាមគ្គីគ្នា លើការអភិវឌ្ឍន៍ផ្លូវបន្ថែម ព្រោះថា ពេលមានផ្លូវទៅដល់ គឺមានទឹក មានភ្លើង មានប្រជាពលរដ្ឋ ទៅដល់តាមក្រោយហើយ។ ដូចនេះយើងត្រូវតែនាំគ្នាកសាងឲ្យបានផ្លូវ ទុកជាមរតក ទុកជាឯកសារប្រវត្តិសាស្ត្រ សម្រាប់កូនចៅនាថ្ងៃអនាគត៕
អត្ថបទ៖ ងិនលីម



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


