Connect with us

ព័ត៌មានជាតិ

ផ្អាកសិប្បកម្មឡឥដ្ឋ ស្រុកកង​មាស ពេលដឹងថាបុរសម៊ី ស៊ីថាន​បានចូលស្នាក់នៅទីនោះ

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចផ្អាកសិប្បកម្មឥដ្ឋមួយកន្លែងបន្ទាប់ពីស្រាវជ្រាវរកឃើញ​បុរសឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ និង​បាន​មកស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

អាជ្ញាធរបានចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសខាងលើបានមកស្នាក់នៅ និងរាយព័ទ្ធដាក់ខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត បានសម្រេចបិទជាបណ្តោះអាសន្នសិប្បកម្មឡឥដ្ឋ ឯក គឹមធួក និងបានយកអ្នកពាក់ព័ន្ធដោយផ្ទាល់មកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ។ ចំពោះ អ្នកដែលប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

ពិស្តារ៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម