ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍១០០%ដល់សិស្សជាប់និទ្ទេសA និង៥០% សិស្សជាប់និទ្ទេសB
រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ១០០%រយៈពេល៤ឆ្នាំដល់សិស្សដែលប្រឡងបាក់ឌុបឆ្នាំនេះជាប់និទ្ទេសA ផ្តល់៥០%សម្រាប់សិស្សជាប់និទ្ទេសB និង៣០% សម្រាប់សិស្សដែលប្រឡប់ជាប់និទ្ទេស C។ នេះបើតាមគោលការណ៍ស្តីពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជាក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលទើបចេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ មានមុខជំនាញសំខាន់ៗ ដូចជា វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាសាស្ត្របរិស្ថាន រដ្ឋបាលសាធារណៈ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា តូរ្យតន្ត្រី និងវិចិត្រកម្ម។ ក្រៅពីសិស្សជាប់និទ្ទេសទាំងនេះដែលទទួលអាហារូបករណ៍ សិស្សផ្សេងៗទៀត ក៏អាចចូលរៀនជំនាញទាំងនេះបានផងដែរ ប៉ុន្តែ ត្រូវបង់ថ្លៃសិក្សាធម្មតា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


