ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់ប្រធានាធិបតីវៀតណាមថ្មីថា សម្ដេចកំពុងទន្ទឹមរងចាំធ្វើការជាមួយ ដើម្បីប្រយោជន៍រួម
ភ្លាមៗ បន្ទាប់ពីរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសលោក លឿង គឿង ឱ្យធ្វើជាប្រធានាធិបតីវៀតណាម នាវេលាល្ងាចថ្ងៃចន្ទ ប៉ុន្មានជាង៣ម៉ោង ក្រោយមកសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រលប់ ថ្ងៃចន្ទ ទី២១ ខែតុលា នេះ បានផ្ញើលិខិតអបអរសាទរជូនប្រធានាធិបតីវៀតណាម លោក លឿង គឿង ដែលទើបនឹងជាប់ឆ្នោត។ ក្នុងលិខិតនោះ សម្ដេចតេជោ បញ្ជាក់ថា កំពុងរងចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក លឿង គឿង ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

នៅក្នុងលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះ «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និតជាមួយ ឯកឧត្ដម , រដ្ឋសភា និងគណបក្សកុម្មុយនីស្តវៀតណាម (CPV) ដើម្បីជំរុញឧត្តមប្រយោជន៍របស់ប្រជាជននិងប្រទេសយើងទាំងពីរ និងដើម្បីរួមចំណែកបន្ថែមទៀត ដល់សន្តិភាព សន្តិសុខ និងវិបុលភាពទាំងក្នុងនិងក្រៅតំបន់។»។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចតេជោ បានចូលរួមអបអរសាទរដោយក្តី សោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក លឿង គឿង ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជា ប្រធានាធិបតីវៀតណាម ដោយរដ្ឋសភាវៀតណាម។

តាមខ្លឹមសារនៅក្នុងលិខិត សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជោគជ័យរបស់លោក លឿង គឿង ក្នុងការបោះឆ្នោត គឺដោយសារតែលោក លឿង គឿង ជាអ្នកដឹកនាំឆ្នើមនៅថ្នាក់ជាតិ, សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់ ចំពោះជាតិមាតុភូមិ និងប្រជាជន។
សម្ដេច ហ៊ុន សែន បង្ហាញក្ដីជឿជាក់យ៉ាងមុតមាំតាមរយៈលិខិតថា ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី វៀតណាម នឹងបន្តចម្រើនលូតលាស់ និងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ព្រមទាំងក្លាយជាប្រទេសប្រាក់ ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយសារការចូលរួមចំណែករបស់ លោក លឿង គឿង មួយភាគធំ។

សម្ដេចប្រធានព្រឹទ្ធសភា ក៏បានដាក់ក្ដីរំពឹងថា សាមគ្គីភាព ទំនាក់ទង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ ផ្អែកលើការគោរពគ្នា ទំនុកចិត្តគ្នា និងការប្តេជ្ញាចិត្តទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក្នុងនាមជាបងប្អូនល្អ អ្នកជិតខាងល្អ និងដៃគូល្អ នឹងត្រូវបានបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
គួរឱ្យដឹងថា លោក លឿង គឿង វ័យ៦៧ឆ្នាំ ត្រូវបានរដ្ឋសភាបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីវៀតណាមសម្រាប់អាណត្តិ២០២១ -២០២៦ ជំនួសតំណែងរបស់លោក តូ ឡឹម ដែលត្រូវផ្លាស់ទៅកាន់តំណែងជាប្រធានបក្សកុម្មុយនិស្តវៀតណាម។
មុនក្លាយជាប្រធានាធិបតីវៀតណាម នាថ្ងៃនេះ លោក លឿង គឿង ធ្លាប់ពាក់ឋានន្តរស័ក្ដិជានាយឧត្ដមសេនីយ៍ និងធ្លាប់កាន់ការងារជា សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម ចាប់តាំងតែពីខែឧសភា ឆ្នាំ២០២៤មក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


