សេដ្ឋកិច្ច
ធនាគារអេស៊ីលីដា ផ្ដល់ប្រាក់កម្ចីជាង ៦,៦៧ ពាន់លានដុល្លារត្រឹមដំណាច់ខែកញ្ញា កើន ៣%
ធនាគារអេស៊ីលីដាផ្ដល់ប្រាក់កម្ចីចំនួន ៦,៦៧ ពាន់លានដុល្លារ កើនឡើង ៣% និងទទួលប្រាក់បញ្ញើអតិថិជនមានចំនួន ៧,៨៨ ពាន់លានដុល្លារ កើន ១២,៥% គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២៤។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា មានប្រសាសន៍នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ នេះថា ធនាគារភាគច្រើនមានការលូតលាស់ល្អនៅឆ្នាំ ២០២៤ នេះ ក្នុងនោះឥណទាននៃធនាគារអេស៊ីលីដាមានកំណើន ៣% ខណៈប្រាក់បញ្ញើមានកំណើន ១២,៥% ដែលជាសញ្ញាល្អ ខណៈអ្នកមានធនធានបានដាក់ប្រាក់បញ្ញើច្រើន។
លោកបណ្ឌិត អ៊ិន ចាន់នី ថ្លែងថា៖ «វិស័យដែលមានតម្រូវការឥណទានច្រើនគឺវិស័យកសិកម្ម វិស័យជួញដូរ ឥណទានប្រើប្រាស់ទូទៅ និងឥណទានសម្រាប់អ្នកមានលំនៅឋានដំបូង មានការសងត្រឡប់ល្អ»។

យោងតាមការិយាល័យឥណទានកម្ពុជា (CBC) បង្ហាញថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ការដាក់ពាក្យស្នើឥណទានបានកើនដល់ ៣៧% ខណៈប្រតិបត្តិការឥណទានមានកំណើន ៥,៦%។
គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ កើនឡើងរហូតដល់ ៩%។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


