ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរីអាកាសធាតុចុះត្រជាក់ អាជីវករលក់ខោអាវរងាចាប់ផ្ដើមកាក់កប
អាកាសធាតុនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមចុះត្រជាក់ខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលធ្វើឲ្យអាជីវករលក់សម្លៀកបំពាក់ក្រាស់ៗនៅខេត្តភាគឦសានមួយនេះ ចាប់ផ្ដើមលក់ដាច់ច្រើនជាងធម្មតា។

អាជីវករម្នាក់នៅផ្សារសែនមនោរម្យ បានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា កាលពីដើមខែវិច្ឆិកា មានអតិថិជនមិនសូវច្រើនប៉ុន្មានទេ ប៉ុន្តែចាប់ពីពាក់កណ្ដាលវិច្ឆិកាមក មានអតិថិជនច្រើនគួរសម មកទិញខោអាវរងាពីតូបរបស់លោក។

ជាទូទៅ អាកាសធាតុនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមចុះត្រជាក់ ពីខែវិច្ឆិកា រហូតដល់ខែមករា។ បន្ថែមលើនេះ ព្យុះមែនយី (Man-yi) ដែលកំពុងស្ថិតនៅសមុទ្រចិនខាងត្បូង ក៏ជះឥទ្ធិលលើអាកាសធាតុនៅកម្ពុជាផងដែរ ពោលគឺតំបន់ខ្ពស់រាប ដែលមានខេត្តមណ្ឌលគិរីដែរនោះ នឹងចុះត្រជាក់ដល់ ២០អង្សារសេ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែវិច្ឆិកា៕
អត្ថបទ៖ រៀម សុខហេង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


