ខណៈពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនការទូទាត់តាមរយៈប្រព័ន្ធឌីជីថល គំនិតផ្តួចផ្តើមថ្មីៗក៏ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការលួចបន្លំដែលកំពុងតែមានការកើនឡើង។ រាជធានី ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានប្រកាសអំពីការបន្តការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា ដើម្បីធានាថាក្របខ័ណ្ឌផែនទីសុវត្ថិភាពដែលដាក់ចេញទៅបន្តឆ្លើយតបទៅនឹងបរិបទទីផ្សារ ជាពិសេសការរក្សាសុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ខណៈពេលដែលការទូទាត់ឌីជីថលនៅកម្ពុជាកំពុងមានការលូតលាស់យ៉ាងលឿន ទីផ្សារកម្ពុជាកំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយ ដែលការលូតលាស់យូរអង្វែងប្រកបដោយចីរភាពនាពេលអនាគតនឹងត្រូវពឹងផ្អែកកាន់តែខ្លាំងលើ ការកសាងទំនុកចិត្ត សុវត្ថិភាព និងភាពធន់ នៃប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ផែនទីសុវត្ថិភាព (Roadmap) ដែលបានធ្វើបច្ចុប្បន្នភាពសារជាថ្មី ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ជំហានបន្ទាប់នេះ...
ធនាគារ ABA បានដាក់ឲ្យដំណើរការមុខងារ PaySound ដែលជាមុខងារជូនដំណឹងជាសំឡេងថ្មី អាចប្រកាសចំនួនទឹកប្រាក់
នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានស្ត្រីវ័យរហូតដល់ទៅ ១០២ឆ្នាំម្នាក់ បានដើរឡើងវិញដោយជោគជ័យ
អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង...