ព័ត៌មានជាតិ
ឪពុកចុងរំលោភកូនស្រី២នាក់បងប្អូនបានសម្រេចរហូត១០ដង
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះយកមកសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ បន្ទាប់ពីរំលោភសេពសន្ថវៈលើកុមារីជាកូនចុងរហូតដល់ទៅពីរនាក់។
ការឃាត់ខ្លួនឪពុកចុងនេះបានធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅ ចំណុចភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ដោយកម្លាំងអធិការក្រុងបានលុង សហការជាមួយអធិការស្រុកលំផាត់។
ជនសង្ស័យជាឪពុកចុងមានឈ្មោះ សាន សុឃីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២(វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ ។ ចំណែកក្មេងស្រីរងគ្រោះ២នាក់បងប្អូនមានឈ្មោះ ថ.ហ អាយុ៩ឆ្នាំ ជនជាតិខ្មែរ និងប្អូនមានឈ្មោះ ថ.ស.រ អាយុ៨ឆ្នាំ ។

យោងតាមការឲ្យដឹងពីលោកវរៈសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យព្រមទាំងប្រពន្ធ បានទៅស៊ីឈ្នួលដកដំឡូងឲ្យគេនៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏បានឲ្យម្ដាយមីងនាំក្មេងស្រីទាំង២នាក់មកផ្ទះមុន គ្រាដែលដើរមកផ្ទះស្រាប់តែឃើញក្មេងស្រីទាំងពីរដើរមានសភាពលំបាក ម្ដាយមីងក៏សួរទៅក្មេងទាំងពីរ វាមិនប្រាប់ទេ លុះម្ដាយមីងជំរិតសួរខ្លាំងទើបក្មេងទាំងពីរប្រាប់ថាឪពុករំលោភ ក្រោយពីដឹងថាឪពុករំលោភ ម្ដាយមីងក៏ទូរស័ព្ទរាយការមកលោកនាយប៉ុស្ដិ៍កាចាញ លោកនាយប៉ុស្ដិ៍ក៏ឲ្យនាំក្មេងមកប៉ុស្ដិ៍ លុះនាំក្មេងឲ្យពេទ្យពិនិត្យឃើញថា កុមារីទាំងពីរនាក់ ពិតជាត្រូវគេរំលោភពិតប្រាកដមែន។ ហើយក៏រាយការមកលោកអធិការក្រុង ទើបរៀបចំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើតែម្ដង។
លោកនាយប៉ុស្ដិ៍បានបញ្ជាក់ថា កុមារីពីរនាក់បងប្អូនត្រូវឪពុកចុងរំលោភ១០ដងមកហើយ គឺរំលោភនៅផ្ទះ និងកន្លែងស៊ីឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ។
លោកនាយប៉ុស្ដិ៍បានបន្ថែមថា តាមម្ដាយក្មេងស្រីរងគ្រោះប្រាប់ថា ជារើយៗ ពេលឪពុកទៅណាតែងតែនាំក្មេងស្រីទាំងពីរតាមរហូត។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងបានលុង ដើម្បីសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
អត្ថបទ ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


