Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនយុវជនវ័យ ២០ ឆ្នាំម្នាក់ ករណីរំលោភអនីតិជន ១២ ឆ្នាំ បាន ២៣ ដង​

បានផុស

នៅ

យុវជន​ម្នាក់ ត្រូវ​នគរបាល​ក្រុង​បាន​លុង​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ ១៥ ឆ្នាំ ចំនួន ២៣ ដង ៨ ថ្ងៃ​ក្រោយមក​ជាប់​ខ្នោះ​ប៉ូលិស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​យុវជន​ខាង​លើ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៨ និង ០០ នាទី ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២២ ត្រង់​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសិ៍ល សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត។

យោង​តាម​របាយការណ៍​ពី​អធិការ​នគរបាល​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា យុវជន​នោះ​ឈ្មោះ ឆន ឈី​ត ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​កម្មករ។ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ បន្ទាប់ពី​បែក​ធ្លាយ​ទៅដល់​គ្រួសារ​ក្មេង​រងគ្រោះ។

ចំពោះ​មុខ​សមត្ថកិច្ច យុវជន​រូប​នេះ សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត និង​ធ្វើ​សកម្មភាព​រួម​ភេទ​ជាមួយ ឈ្មោះ ខ​.​ល​.​ក អាយុ ១២ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិសិ៍ល សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ជា​សិស្ស ពិតប្រាកដ​មែន។

របាយការណ៍​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២២ រហូតដល់​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២២ គឺ​សរុប​បាន​ចំនួន ២៣ ដង ពិតប្រាកដ​មែន។ នេះ​បើ​តាម​ការ​សារភាព​របស់​យុវជន​ខាង​លើ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​មួយ​ចំនួន​រួមមាន ៖ នាឡិកាដៃ ១ គ្រឿង,ទូរស័ព្ទ​ម៉ាក OPPO ស៊េរី A53 ពណ៌​ខ្មៅ បែក​អេក្រង់ ១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុតាង​ដកហូត​ខាង​លើ ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣០ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៥ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥២ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម