សន្តិសុខសង្គម
សមត្ថកិច្ចរកឃើញសពកុមារីអាយុ៨ឆ្នាំម្នាក់បន្ទាប់ពីបាត់ខ្លួន និងដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់
កុមារីជាសិស្សសាលាបឋមសិក្សាទំនប់ក៥ បានបាត់ខ្លួនអស់រយះពេល១ថ្ងៃ១យប់ ក្រោយពីសមត្ថកិច្ចស្វែងរកសពឃើញហើយ សង្ស័យជាករណីចាប់រំលោភសម្លាប់។

ការបាត់ខ្លួនរបស់ក្មេងស្រីនេះនៅវេលាប្រហែលជាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ជាសិស្សរៀននៅសាលាបឋមសិក្សាទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មេភូមិទំនប់ក៥បានប្រាប់ឲ្យដឹងថា ក្មេងស្រីបាត់ខ្លួននេះមានឈ្មោះ ហួត លីស្សា មានអាយុ៨ឆ្នាំ ឳពុកឈ្មោះ សំ សាន្ត អាយុ៣០ឆ្នាំ ម្តាយឈ្មោះ យៀន ខេមរា អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឪពុកម្តាយក្មេងរងគ្រោះបានអះអាងថា កូនគាត់បានទៅរៀនដូចសព្វមួយដង តែថ្ងៃនេះមិនឃើញកូនត្រឡប់មកផ្ទះវិញ លោកគ្រូ អ្នកគ្រូបានប្រាប់ថា កូនរបស់គាត់បានចេញពីរៀនតាំងពីម៉ោងជាង១០ព្រឹកមកម្លេះរហូត ដល់ម៉ោង៨យប់នៅរកក្មេងស្រីមិនឃើញទៀត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ ឲ្យដឹងថា ក្រោយពេលឪពុកម្តាយបានដាក់ពាក្យប្តឹងហើយលោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវបានរកឃើញកាបូបដាក់សៀវភៅ ស្បែកជើង និងដបទឹកនាង នៅក្រៅសាលារៀន។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅយប់នោះអ្នកភូមិថា បានឃើញរថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ១គ្រឿង បើកចូលមកឈប់នៅដីឡូតិ៍១កន្លែងក្បែរក្នុងភូមិនេះមួយសន្ទុះបើកចេញពីដីឡូតិ៍វិញ ដោយមានការសង្ស័យ អ្នកភូមិក៏បានទៅពិនិត្យម្តុំនោះស្រាប់តែរកសពក្មេងស្រីនោះឃើញ ក្នុងខ្លួនសព មានអាវ គ្មានសំពត់កប់ក្នុងដី ហើយសង្កត់ដុំថ្មពីលើផង ។ សមត្ថកិច្ចចម្រុះ រួមទាំងនគរបាលបានធ្វើកោសល្យវិច័យបានធ្វើការសន្និដ្ឋានថា សពក្មេងស្រីនេះសង្ស័យជាករណីចាប់បង្ខំ រំលោភសម្លាប់ ។

លោកវរសេនីយ៍សៅ សារឿន បន្តថា សមត្ថកិច្ចនគរបាលជំនាញក្រុង ប៉ុស្តិ៍រដ្ឋបាលនិងខេត្ត បានសហការនឹងសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យ ធ្វើកោសល្យវិច័យសព ហើយនិងកំណត់មុខសញ្ញាតាមរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសឲ្យបាន៕
អត្ថបទ៖ វ៉ាន់ ណាង




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


