Connect with us

ជីវិតកម្សាន្ដ

នាយ តាក់ស៊ី ចូលសង្គ្រោះបន្ទាន់ ដោយសារបញ្ហាខូចក្រលៀន និងមានទឹកដក់ក្នុងសួត (មានវីដេអូ)

បានផុស

នៅ

តារាកំប្លែងនាយ តាក់ស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់ ដោយសារបញ្ហាជំងឺខូចក្រលៀន និងមានទឹកដក់ក្នុងសួត ខណ:ពេលនេះត្រូវបានភរិយានិងក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមា​លា ​បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមហាជនជាថ្មី។

បើតាមលោក សាវិន ហ្វីលីព បានបញ្ជាក់ឲ្យថាតារាកំប្លែង នាយ តាក់សុី ពេលនេះ កំពុងលាងឈាមបន្ទាន់ ដោយសារតែជំងឺខូចក្រលៀន។ លោកបញ្ជាក់ទៀតថា នាយ តាក់សុី មិនត្រឹមតែខូចក្រលៀនទេ ថែមទាំងមានទឹកដក់ក្នុងសួតទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាវិន ហ្វីលីព បានបន្តទៀតថា នាយ តាក់សុី អាយុ ៤៥ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែម ធ្វេីឱ្យខូចក្រលៀន ខណៈក្រុមគ្រូពេទ្យប្រាប់ថា ពេលនេះនាយ តាក់សុី មានជម្រើសចុងក្រោយពីរ ទីមួយ គឺត្រូវលាងឈាមពេញមួយជីវិត ដោយធ្វើមួយអាទិត្យចំនួនប ៣ដងនិងជម្រើស ទី២ គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី

ចំណែកតារាសម្តែងលោក អុឹម ជីវ៉ា បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារដែរថា “ហុឺ..បើកភ្នែកភ្លាមអ្នកសិល្បៈចាស់ៗឆាតមកព្រោងព្រាតសុំឱ្យជួយពួកគាត់។ ហុឺ ឃើញទិដ្ឋភាពបែបនេះមិនដឹងនិយាយថាម៉េច មានតែជួយតាមលទ្ធភាព”។ ជាមួយគ្នានេះដែរ នាយ តាក់ ស៊ី ក៏បានអំពាវនាវសុំការជួយឧត្ថម្ភពីសំណាក់ទស្សនិកជននិងសប្បុរសជនផងដែរ។

នាយ តាក់ស៊ី បានលើកឡើងថា” ជួយខ្ញុំផងបងប្អូន លេខខ្ញុំ 069 295646/ 090 995 698។ ក្នុងនោះគេក៏បានឃើញទិដ្ឋភាពជាក់ស្តែងដែលនាយតាក់ស៊ីកំពុងដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យយ៉ាងអាណិតទៀតផង។ ដំណឹងនេះក៏បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភចំពោះសុខភាពតារាកំប្លែងរូបនេះគ្រប់គ្នា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម