ជីវិតកម្សាន្ដ
ចូលរួមរំលែកទុក្ខ! នាយ តាក់ស៊ី ជួបទុក្ខធំម្តាយទទួលមរណភាព
នេះជាដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត ខណ:តារាកំប្លែងនាយ តាក់ស៊ី និងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខជាទម្ងន់ដោយសារតែអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពទាំងក្តីអាឡោះអាល័យជាពន់ពេក។

តាមប្រភពព័ត៌មានពីអ្នកសិល្ប:រួមអាជីពបានបញ្ជាក់ឲ្យដឹងថា ម្តាយបង្កើតរបស់តារាកំប្លែងនាយ តាក់សុី បានទទួលមរណភាពនៅវេលានាទីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ។ ចំណកតារាកំប្លែងរូបនេះក៏បានបញ្ជាក់ដែថា សូមគោរពជូនដំណឹងដល់បងប្អូនមិត្តភក្កិឱ្យបានជ្រាបថា អ្នកម្ដាយបង្កើតរបស់លោកបានលាចាកលោកនៅថ្ងៃទី០៦ ខែកក្កដា នៅវេលាម៉ោង៤និង៤៣ល្ងាច សូមបងប្អូនជ្រាបជាដំណឹង។

នាយ តាក់ស៊ី បានឲ្យដឹងទៀតថា ពិធីបុណ្យសពម្ដាយប្រព្រឹត្តទៅនៅស្រុកកំណើតហើយនឹងត្រូវបូរជានៅថ្ងៃសុក្រទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៧និង០៥នាទីយប់ដែលស្ថិតនៅភូមិត្បូងដំរី ឃុំកំពង់ចម្លងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
តាមរយ:ដំណឹងនៃមរណ:ភាពអ្នកម្តាយជាទីស្រលាញ់របស់តារាកំប្លែងរូបនេះ គេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករសិល្បការិនីជាច្រើនបានសម្តែងការចូលរួមសោកស្តាយ និងផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏សោកសៅជាមួយគ្រួសារសព៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


