Connect with us

ជីវិតកម្សាន្ដ

ភរិយានាយ តាក់ស៊ី ប្រកាសសុំជំនួយឈាម​ដើម្បីជួយ​សា្វមី ខណៈកំពុងសង្គ្រោះបន្ទាន់

បានផុស

នៅ

នាយ តាក់ស៊ី ធ្លាក់ខ្លួនឈឺធ្ងន់ខណ:ប្រពន្ធប្រកាសសុំការផ្តល់ឈាមសង្គ្រោះជីវិតប្តីតារាកំប្លែងនាយ តាក់ស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់ ខណ:ពេលនេះត្រូវបានភរិយានិងក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមា​លា​បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមហាជនជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅគណនីហ្វេសប៊ុកឈ្មោះ Neay Taxi ដែលត្រូវបានគេដឹងថា ពេលនេះភរិយារបស់នាយ តាក់ស៊ី ជាអ្នកកំពុងប្រើប្រាស់បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២២នេះថា ឥឡូវនាយ តាក់ស៊ី ដែលជាប្ដីកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ខណ:នាយក៏ត្រូវការបញ្ចូលឈាមជាច្រើនប្លោកជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិត។ ភរិយានាយ តាក់ស៊ី ក៏បានប្រកាសដោយអង្វរសុំជំនួយនៃការបរិច្ចាគឈាមពីសប្បុរជនផងដែរ។

ភរិយាតារាកំប្លែងនាយ តាក់ស៊ី បានលើកឡើងថា « អាណិតប្ដីណាស់ពេទ្យឯកជនអស់លទ្ធភាពមើលហើយ ដោយសារអាការៈរបស់គាត់ធ្ងន់ពេកត្រូវបញ្ជូនមកមន្ទីរពេទ្យទាហាន គឺមន្ទីរពេទ្យកេតុមាលា ហើយនាងខ្ញុំសុំឱ្យបងប្អូនជួយបរិចា្ចគ​ឈាមដល់ប្ដីខ្ញុំផងត្រូវការឈាមបន្ទាន់ណាស់ក្នុងថ្ងែនេះខ្វះឈាម៥ទៅ៨សាក់បានគ្រប់»។

ភរិយាតារាកំប្លែងរូបនេះបន្ថែមទៀតថា សូមបងប្អូនជួយបរិច្ចាគឈាមផងហើយបើបងប្អូនចង់មកសួរសុខទុក្ខគាត់សូមទាក់ទងតាមលេខទូរសព្ទគឺ 069 29 56 46,  061 75 83 37, 090 99 56 98។

ជាមួយគ្នានេះដែរគេក៏បានឃើញទិដ្ឋភាពជាក់ស្តែងដែលនាយ តាក់ស៊ី កំពុងដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យយ៉ាងអាណិតទៀតផង។ ដំណឹងនេះក៏បានធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភចំពោះសុខភាពតារាកំប្លែងរូបនេះគ្រប់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម