ជីវិតកម្សាន្ដ
ក្រោយ នាយតាក់ស៊ី ប្រតិកម្ម ភាគីផលិតកម្ម«ភី» ចេញបកស្រាយសុំទោស
តារាកំប្លែង នាយតាក់ស៊ី ថ្មីៗនេះ បានបញ្ចេញប្រតិកម្មសម្ដែងការហួសចិត្ត និងទាមទារឲ្យខាងម្ចាស់ផលិតកម្ម «ភី» ចេញមុខសុំទោសជាសាធារណៈ ក្រោយផលិតកម្មមួយនេះបង្ហោះសារលក្ខណៈប្រមាថអាយុជីវិតរបស់លោក។ យ៉ាងណាមិញ បន្ទាប់ពីមានប្រតិកម្ម ទីបំផុតភាគីផលិតកម្ម«ភី» បានចេញមកបកស្រាយ និងសុំទោស នាយតាក់ស៊ី ជាសាធារណៈចំពោះកំហុសដោយអចេតនា។

ប្រតិកម្មរបស់តារាកំប្លែង នាយតាក់ស៊ី ធ្វើឡើងស្របពេលដែលនៅលើផេកហ្វេសប៊ុករបស់ផលិតកម្ម «ភី» បានបង្ហោះរូបភាពភ្ជាប់ជាមួយសំណេរថា «លោកបានទទួលមរណភាពហើយ»។

តាមរយៈវីដេអូ Live របស់ នាយតាក់ស៊ី និងភរិយា បានលើកឡើងថា លោកពិតជាមិនសប្បាយចិត្តទេពេលឃើញម្ចាស់ផលិតកម្ម«ភី» បង្ហោះសារថា លោកបានទទួលមរណភាព។ នាយ តាក់ស៊ី បញ្ជាក់ថា នៅលើផេកហ្វេសប៊ុកផលិតកម្ម«ភី» បានបង្ហោះរឿងនេះចំនួន ២ លើក ធ្វើឲ្យមហាជនមានការភាន់ច្រឡំ ខណៈលោកមិនទាន់មានរឿងអ្វីកើតឡើងនោះឡើយ។

ក្រោយមានប្រតិកម្មពី នាយតាក់ស៊ី ភ្លាមៗនោះ ខាងភាគីផលិតកម្ម«ភី» បានចេញមកបកស្រាយ និងសុំទោសជាសាធារណៈនូវកំហុសឆ្គងដោយអចេតនារបស់ខ្លួន។

ជាក់ស្ដែងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម«ភី» បានបញ្ជាក់ថា «យើងខ្ញុំជាអ្នកសិល្បៈរួមអាជីពផុសសារជួយរំលែកទុក្ខគ្រួសារបង បែរជាមានកំហុស? ខ្ញុំបានសរសេរខុស ព្រោះទូរស័ព្ទលោតហ្វុងអក្សរ តែខុសភ្លាមបានកែភ្លាមៗរួចរាល់នៅពេលនោះទៅហើយ ម៉េចក៏បានទៅជាមានការយល់ច្រឡំខុសបែបនេះ?។ ខ្ញុំបាទជាម្ចាស់ផេក ផលិតកម្ម «ភី» សុំបកស្រាយរឿងសរសេរខុសពីថ្ងៃនោះ តែក៏បានកែភ្លាមៗ ពេលដឹងថា សរសេរខុស តែអ្នកមើលហើយស្គ្រីនភ្លាម មានបំណងចោទប្រកាន់បំណងល្អពួកយើងខ្ញុំ»។

ផលិតកម្ម«ភី» ក៏បានបន្តទៀតថា «តាមពិតទៅក្នុងនាមខ្ញុំជាអ្នកសិល្បៈរួមអាជីព ពេលបានដឹងដំណឹងអ្នកសិល្បៈដូចគ្នាមានទុក្ខ ពួកយើងតែងតែព្យាយាមជួយទៅតាមអ្វីដែលអាចធ្វើទៅបានតែប៉ុណ្ណោះ មិនមានបំណងអាក្រក់ណាមួយនោះទេ សូមពុកម៉ែបងប្អូនយោគយល់ និងអធ្យាស្រ័យដល់ពួកយើងខ្ញុំផង និងជាពិសេស សូមការអធ្យាស្រ័យពីបង នាយតាក់ស៊ី ផង សូមបងកុំមានការយល់ច្រឡំ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


