ព័ត៌មានជាតិ
ព្រឹត្តិការណ៍បង្ហោះខ្លែង កំពុងមានវត្តមាននៅបរិវេណសួនទឹកហ្គាឌិនស៊ីធី ដែលមានឈ្មោះថា “ Colour the Sky”
កម្មវិធីនេះរៀបចំ ដោយ វ៉ែវ ត្រែប ហើយព្រឹត្តិការណ៍បង្ហោះខ្លែង នេះធ្វើឡើងដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ និងផ្សារភ្ជាប់ចំណងមិត្តភាព សាមគ្គីភាព នាំមកនូវសន្តិភាពគ្រប់ជាតិសាសន៍ទាំងអស់នៅលើសកលលោក។

កញ្ញា អាត់ ចតុរ៉ា អ្នកគ្រប់គ្រងកម្មវិធីមកពី វ៉ាវត្រែប Wavetribe បានបង្ហើបឱ្យដឹងថា មូលហេតុដែលក្រុមការងារទាំងអស់បាននាំគ្នាបង្កើតព្រឹត្តិការណ៍នេះឡើងមកដោយសារតែមើលឃើញថា វប្បធម៌ ប្រពៃណីបង្ហោះខ្លែងគឺជាការនិយមចូលចិត្តលេងរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមកម្ល៉េះ។ ម្យ៉ាងវិញទៀត ការបង្ហោះខ្លែង គឺជាសកម្មភាពមួយដែលនាំអារម្មណ៍មនុស្សខ្មែរទាំងអស់បានទទទួលនូវភាពសប្បាយរីករាយ ផ្សារភ្ជាប់នឹងចំណងមិត្តភាព សាមគ្គីភាព ក្រៅពីការងារ ដោយជ្រើសរើសការបង្ហោះខ្លែងជាល្បែងកម្សាន្ត ពិសេសស្របពេលរដូវធ្លាប់ខ្យល់នេះផងដែរ។

កញ្ញា អាត់ ចតុរ៉ា បានប្រាប់ឱ្យដឹងទៀតថា ឆ្នាំនេះគឺជាលើកដំបូងដែលហ្គាឌិនស៊ីធី និងដៃគូសហការឧបត្ថម្ភបានរួមគ្នាបង្កើតព្រឹត្តិការណ៍នេះឡើងមក។ ជាងនេះទៀត ឆ្នាំនេះដែរ ក៏ការចូលរួមភ្ញៀវបរទេសដែលមកពីប្រទេសផ្សេងៗ ដែលពួកគាត់ក៏មានវប្បធម៌បង្ហោះខ្លែង ដូចនឹងប្រទេសកម្ពុជា មករួមគ្នារៀបចំការបង្ហោះខ្លែង ដែលខាងកម្ពុជាក៏មានវត្តមានខ្លែងឯកចូលរួមបង្ហោះជាមួយខ្លែងមកពីប្រទេសសឹង្ហបុរី តាមរយៈព្រឹត្តិការណ៍មួយនេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ គឺចាប់ម៉ោង១០ព្រឹក ថ្ងៃទី ១៤ និង ១៥ ខែធ្នូនេះ រហូតដល់ម៉ោង៩យប់។ ក្រៅពីនេះ ការមានការប្រគុំតន្រ្តីដែលមានការចូលរួមពីតារា ក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបមកសម្ដែងផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមទស្សនាទាំងអស់គ្នា។

ជាចុងក្រោយ កញ្ញា អាត់ ចតុរ៉ា ក៏សូមថ្លែងអំណរគុណដល់ វ៉ាវត្រែប និងហ្គាឌិនស៊ីឌី និងដៃគូសហការ ឧបត្ថម្ភទាំងអស់ បានជួយគាំទ្រ និងរួមគ្នាបង្កើតព្រឹត្តិការណ៍បង្ហោះខ្លែងនេះឡើងមកដើម្បីផ្សារភ្ជាប់ចំណងមិត្តភាព សាមគ្គីភាព នៃមនុស្សជាតិទាំងមូល។ កញ្ញាក៏សង្ឃឹមថា ឆ្នាំបន្តបន្ទាប់នឹងមានព្រឹត្តិការណ៍បែបនេះប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ផងដែរ៕

អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


