Connect with us

សន្តិសុខសង្គម

បុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស

បានផុស

នៅ

បុរសម្នាក់វ័យ៣៨ឆ្នាំ បានព្យាយាមចុះរណ្ដៅរ៉ែមាសដែលម្ចាស់ទីតាំងបានទុកចោល តែជាអកុសលត្រូវផ្ទាំងថ្មបាក់សង្កត់ស្លាប់ ពេលដែលព្យាយាមរុករករ៉ែមាស ដើម្បីសម្រួលជីវភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតភូមិពូទុងឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ យោងតាមសម្ដីស្រ្តីជាប្រពន្ធជនរងគ្រោះ ឈ្មោះ រ៉ាត់ ស្រីមុំ អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នឃុំសន្ដាន់ស្រុកសំបូរខេត្តក្រចេះ បានឲ្យដឹងថា ប្ដីរបស់គាត់ឈ្មោះ គឹម សុខុម អាយុ៣៨ឆ្នាំជនជាតិខ្មែរមានទីលំនៅជាមួយគ្រួសារខាងលើ ។ បើតាមសាក្សីត្រូវជាប្រពន្ធ បញ្ជាក់ថា ប្ដីរបស់គាត់តែងចេញពីផ្ទះដើម្បីស្វែងរកការងាធ្វើគ្រប់ទីកន្លែង ហើយមួយរយៈចុងក្រោយនេះ ជនរងគ្រោះបានប្រាប់ថា មកចាក់ទររ៉ែងមាសតាមគ្នីគ្នាប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រោយមកនៅថ្ងៃកើតហេតុគាត់ទទួលដំណឹងថាប្ដីរបស់គាត់ ត្រូវផ្ទាំងថ្មបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។ យ៉ាងណាមិញ នៅថ្ងៃទី១៦ខែមិថុនានេះ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយ សុង គីមហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យដល់ទៅតាំងកន្លែងកើតហេតុ រណ្ដៅដែលជនរងគ្រោះបាត់បង់ជីវិត។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចជំនាញ នៅមិនទាន់បានសន្និដ្ឋានបាននៅឡើយទេ ខណៈរឿងនេះកំពុងស៊ើបអង្គេតយ៉ាងយកចិត្តទុក្ខដាក់៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម